អាជ្ញាធរមីនបានបញ្ជាក់ថា នៅថ្ងៃអាទិត្យទី២៦កក្កដានេះ មានកុមារអាយុ៥ម្នាក់បានស្លាប់ រួមទាំងកុមារី២នាក់និងមនុស្សចាស់ម្នាក់ទៀតរងរបួសធ្ងន់ ក្រោយពីមានការយកគ្រាប់មិនទាន់មកដំលេងនៅផ្ទះ ស្ថិតក្នុងភូមិស្រអែមខាងត្បូង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អាជ្ញាធរមីនអំពាវនាវពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មិនទាន់ផ្ទុះ មិនត្រូវប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗឡើយ ព្រោះវាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕
ផ្ដល់សិទ្ធិដោយ៖ khmernas