Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ អាជ្ញាធរខណ្ឌចំការមន ផ្អាកបណ្តោះអាសន្នទីតាំងអាជីវកម្មខារ៉ាអូខេចំនួន២កន្លែងនៅខណ្ឌចំការមន ដែលបានបើកដំណើការខារ៉ាអូខេរបស់ខ្លួនធម្មតា ដោយល្មើសនឹងគោលកាណ៍របស់រាជរដ្ឋាភិបាល ។

លោក ថេង សុថុល អភិបាលខណ្ឌចំការមន ឲ្យដឹងថា ទីតាំងខារ៉ាអូខេចំនួន២ កន្លែងនោះ មាននារីបំរើការជាង២០០នាក់ និងភ្ញៀវមួយចំនួនទៀតនៅក្នុងខារ៉ាងូខេមួយកន្លែង ។ ហើយអាជ្ញាធរបានណែនាំឱ្យម្ចាស់អាជីវកម្ម និងផ្អាកអាជីវកម្មទាំង២កន្លែងរបស់ខ្លួនជាបណ្ដោះអាសន្នសិន ដោយតម្រូវអោយស្នើរសុំ និងកែសម្រួលអោយបើកជាភោជនីយដ្ឋានវិញ ប៉ុន្តែត្រូវមានលិខិតអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ។

លោក បានបញ្ជាក់ថា៖ « ប្រសិនបើម្ចាស់អាជីវកម្មមិនអនុវត្តន៏តាមការណែនាំ និងនៅតែបើកដំណើរការបំពានទៅនឹងបម្រាមទៀត អាជ្ញាធរនឹងដកហូតយកអាជ្ញាបណ្ណ័ និងបិទអាជីវកម្មទាំងស្រុងតែម្តង » ។

គូរបញ្ជាក់ដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតអោយម្ចាស់ អាជីវកម្ម ក្លឹប កម្សាន្ត និង ខារ៉ាអូខេ ទាំងអស់នៅរាជធានីភ្នំពេញ បើកដំណើការដោយប្រែក្លាយទៅជាភោជនីយដ្ឋា វិញ កាលពីថ្ងៃទី០៧ខែកក្តដា២០២០កន្លងទៅនេះ៕

អត្ថបទ៖ សុន មិនា

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor