សង្គម
អាម៉ាប៉ាប៉ាញ៉ូសលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២១ ខែមិនា ដល់ថ្ងៃទី៧ ខែកក្កដា មានពលរដ្ឋកម្ពុជានៅក្រៅប្រទេសចំនួន១០០.៥៦៨ នាក់ បានវិលត្រឡប់ចូលចូលប្រទេសវិញ ដោយសាររងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ១៩។
ថ្លែងក្នុងកិច្ចប្រជុំស្ដីពីការគាំទ្រជនទេសន្ដប្រវេសន៍វិលត្រឡប់ក្នុងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ និងផលប៉ះពាល់ នៅថ្ងៃទី១៥ ខែកក្កដា លោកស្រី ជូ ប៊ុនអេង លើកឡើងថា៖« រោងចក្រសហគ្រាស និងអាជីវកម្មជាច្រើនត្រូវបានផ្អាក ដែលធ្វើឲ្យពលករបាត់បង់ការងារ និងជំរុញឲ្យពលករទេសន្ដរប្រវេសន៍មួយចំនួន សម្រេចវិលត្រឡប់មកមាតុភូមិវិញ ទោះបីជាប្រឈមនឹងការហាមឃាត់បិទព្រំដែនក៏ដោយ»។
ជាមួយគ្នានេះ សម្ដេច ស ខេង បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា អាចគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានល្អប្រសើរ ព្រមទាំងធ្វើឱ្យផលិតកម្មកសិកម្ម និងសកម្មភាពសេដ្ឋកិច្ចនានាងើបឡើងវិញ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ឈរលើមូលដ្ឋានអនាម័យ និងវិធានការការពារការរីករាលដាលជំងឺកូវីដ១៩គ្រប់ទីកន្លែង។
សូមរំលឹកថា កាលពីថ្ងៃទី១០ ខែកក្កដា មានពលរដ្ឋខ្មែរនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតចំនួន៩៤ នាក់ បានវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ដោយទាំងអស់នោះត្រូវបានធ្វើសេត្តជាបន្តបន្ទាប់ដើម្បីរកជំងឺកូវី១៩៕