សង្គម

អាម៉ាប៉ាប៉ាញ៉ូស

លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃពុធនេះថា លទ្ធផលមន្ទីរពិសោធន៍បង្ហាញថា ពលរដ្ឋនៅព្រះសីហនុ២៣នាក់ ដែលចាប់ផ្ដើមមានអាការៈក្តៅខ្លួន និងចេញកន្ទួលក្រហមគឺបណ្តាលមកពីជំងឺគ្រុនឈីក កាលពីកាលពីថ្ងៃច័ន្ទទី២៧កក្កដា នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង គឺក្នុងនោះមាន៧នាក់បានឆ្លងជំងឺគ្រុនឈីកឬឈីកឃុនហ្គាន់យ៉ា។

លោកស្រីបញ្ជាក់ថា ក្នុងចំណោមឈីជំងឺគ្រុនឈីកនោះ មាន៤នាក់បានជាសះស្បើយវិញ ហើយត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ចំណែកអ្នកជំងឺ៣នាក់ទៀត ទៀតកំពុងព្យាបាលបន្តនៅមន្ទីរពេទ្យ។

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានបញ្ជាក់ទៀតថា នៅចុងសប្តាហ៍នេះ មន្ទីរសុខាភិបាលខេត្តសហការជាមួយអាជ្ញាធរ នឹងចុះទៅដាក់ថ្នាំអាបែតនិងបាញ់ថ្នាំ នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ដើម្បីសម្លាប់ជម្រកមូសនិងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋធ្វើអនាម័យបរិស្ថាន នៅជុំវិញលំនៅឋានឲ្យបានស្អាតនិងលុបបំបាត់ជ្រកមូសខ្លា ដើម្បីការពារកុំឲ្យកើតជំងឺគ្រុនឈាមនិងគ្រុនឈីកជាបន្តទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ មានករណីប្រជាពលរដ្ឋចំនួន៦ភូមិនៅសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមានរោគសញ្ញាគ្រុនក្តៅ៣៨អង្សាសេ និងមានកន្ទួលក្រហម នៅលើស្បែកនិងសន្លាក់ដៃជើងចំនួន១៦៨នាក់ ស្រី៩៥នាក់ ហើយលទ្ធផលតេស្តក្រសួងសុខាភិបាលបង្ហាញថា ជាករណីជំងឺគ្រុនឈីកឬឈីកឃុនហ្គាន់យ៉ា(CHikunngunya) ខណៈជំងឺនេះ ត្រូវបានរកឃើញនៅកម្ពុជាជាលើកដំបូងនៅឆ្នាំ១៩៦០និងនៅឆ្នាំ២០១១ នៅតាមបណ្តាខេត្តមួយចំនួន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor