header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ ក្រោយពីក្រុមមន្ត្រីអាជ្ញាធរខេត្តព្រះសីហនុចំនួន៥នាក់ ត្រូវបានកាត់ទោស បន្ទាប់ពីឃុបឃិតជាមួយអតីតឧកញ៉ា សុខ ប៊ុន យកដីរដ្ឋរាប់រយហិចតា នៅកោះរ៉ុង ពេលនេះចៅក្រមតុលាការរាជធានីភ្នំពេញ ឈ្មោះ សេង ឬទ្ធី បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសឧកញ៉ា សុខ ប៊ុន ដាក់ពន្ធនាគារកំណត់ ៧ឆ្នាំ និងពិន័យប្រាក់បង់ចូលថវិការដ្ឋ១០លានរៀល ។ ជនត្រូវចោទ ទាំង ៦ នាក់ដែលតុលាការផ្ដន្ទាទោស រួមមាន៖

  1. ១-ឧកញ៉ា សុខ ប៊ុន
  2. ២-ឈ្មោះ អ៊ុង និត ប្រធាន ក្រុម ប្រឹក្សា សង្កាត់ កោះ រ៉ុង ។
  3. ៣-ឈ្មោះ សេង ហួលាង ចៅសង្កាត់កោះ រ៉ុ ង ។
  4. ៤-ឈ្មោះ ហែម សាឡេះ សមាជិកក្រុម ប្រឹក្សាសង្កាត់កោះ រ៉ុង ។
  5. ៥- ឈ្មោះ កែវ សោម ចៅសង្កាត់រងទី ២ នៃសង្កាត់ កោះរ៉ុង។
  6. ៦- ឈ្មោះ កែវ ពៅ មេ ភូមិ ព្រែកស្វាយសង្កាត់កោះរ៉ុង។

ការចោទប្រកាន់របស់តុលាការ ឧកញ៉ា សុខ ប៊ុន ត្រូវបានចោទពីបទក្លែងបន្លំឯកសារសាធារណៈប្រើប្រាស់ឯកសារសាធារណៈក្លែងផ្តើមគំនិតក្នុងអំពើបំផ្លាញដោយ ចេតនា និងគៃបំបាត់ ដោយទុច្ចរិតប្រព្រឹត្តនៅសង្កាត់កោះរ៉ុងក្រុងព្រះសីហនុខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ ដ ល់ ឆ្នាំ២០១៩ តា មបញ្ញត្តិមាត្រា៦២៩, ៦៣០និង ២៨(៦០១) នៃ ក្រមព្រហ្មទណ្ឌត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៧ឆ្នាំ ។

 ឈ្មោះ អ៊ុង និត ត្រូវ បាន ចោទប្រកាន់ពីបទ បំផ្លាញ ដោយចេតនា និងគៃបំបាត់ដោយទុច្ចរិតវីតិក្រមក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈតាមបញ្ញត្តិ មាត្រា ៦០១,៥៩២,៥៩៣,៦២៩ និង ៦៣០ នៃក្រមព្រហ្មទណ្ឌ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៥ឆ្នាំ និងពីន័យជាប្រាក់១០លានរៀល ។

ឈ្មោះ សេង ហូលា ង , ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៧ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល ។

ឈ្មោះ ហែម សាឡេះ, ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៧ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល ។

ឈ្មោះ កែវ សោម, ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៦ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល ។

ឈ្មោះ កែវ ពៅ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៧ឆ្នាំ ក្រោមការចោទព្រកាន់ពីបទបំផ្លាញ ដោយចេតនា និងគៃបំបាត់ ដោយទុច្ចរិតក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ ឯកសារសាធារណៈ ក្លែងតាមបញ្ញត្តិមាត្រា ៦០១, ៥៩២, ៥៩៣, ៦២៩ និង ៦៣០ នៃក្រមព្រហ្មទណ្ឌ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post