សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ប៉ូលីសប្រទេសបង់ក្លាដែសបាននិយាយថា ម្ចាស់មន្ទីរពេទ្យម្នាក់ដែល​ត្រូវបានចោទ ប្រកាន់ពីបទ​ចេញ​លទ្ធ​ផល​តេស្ត​អវិជ្ជមានមេរោគឆ្លងកូវីដ១៩ក្លែងក្លាយ ទៅដល់​អ្នក​ជំងឺរាប់ពាន់នាក់នៅឯគ្លីនិកពីររបស់គាត់ ត្រូវបាន​ចាប់​ខ្លួន​កាលពីថ្ងៃពុធទី១៥ កក្កដា ខណៈកំពុងព្យាយាមរត់គេចខ្លួនទៅប្រទេសឥណ្ឌា។

លោក Mohammad Shahedត្រូវប៉ូលីសតាមប្រមាញ់ចាប់ខ្លួនអស់រយៈពេល៩ថ្ងៃ បន្ទាប់​ពីត្រូវបាន​ចោទ​ប្រកាន់​ថា​បានផ្តល់វិញ្ញាបនបត្រក្លែងក្លាយដល់អ្នកជំងឺ ដែលតាម​ពិត​ពុំត្រូវបានធ្វើតេស្ដរកជំងឺកូវីដ១៩។

លោក Shahed អាយុ៤២ឆ្នាំ គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាង១០នាក់ផ្សេង​ទៀត ត្រូវបានឃុំខ្លួនដោយ​អាជ្ញា​ធរ​ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពាក់ព័ន្ធ​នឹង​ករណីជំងឺកូវីដ។

ក្រុមអ្នកជំនាញបានព្រមានថា ការផ្ដល់វិញ្ញាបនបត្រក្លែងក្លាយទាំងនេះ បានធ្វើឱ្យ​ស្ថាន​ភាពមេរោគឆ្លងកាន់​តែ​ធ្ងន់​ធ្ងរ​ឡើងនៅក្នុងប្រទេសដែលមានប្រជាជនចំនួន១៦៨​លាន​នាក់។

មន្ទីរពេទ្យរបស់លោក Shahed បានធ្វើតេស្តរកមេរោគឆ្លងអ្នកជំងឺចំនួន ១០.៥០០នាក់ ប៉ុន្តែក្នុងនោះ​មាន​ធ្វើ​តេស្ដ​ពិត​ប្រាកដតែចំនួន៤.២០០នាក់ប៉ុណ្ណោះ ខណៈអ្នកនៅសេ​ស​សល់​ចំនួន៦.៣០០នាក់ទៀត ត្រូវបានចេញ​វិញ្ញា​បន​បត្រ​ឱ្យដោយមិនត្រូវបានធ្វើតេស្ត​ឡើយ។

លោក Shahed ក៏ត្រូវបានចោទប្រកាន់ពីបទគិតថ្លៃចំពោះការចេញវិញ្ញាបនបត្រ​និងថ្លែ​ព្យាបាលមេរោគ​ឆ្លង​នេះ ទោះ​បី​ជាគាត់បានព្រមព្រៀងជាមួយរដ្ឋាភិបាលថា មន្ទីរពេទ្យ​របស់គាត់នឹងផ្តល់ការព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ក៏​ដោយ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor