បរទេស
អាម៉ាប៉ាប៉ាញ៉ូសប្រេស៊ីល៖ បើតាមលោក ប្រធានាធិបតីប្រេស៊ីល លោក ច៊ែរ បូលសូណារ៉ូ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃពុធម្សិលមិញ (ម៉ោងក្នុងតំបន់) និងចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ថា បានធ្វើតេស្តរកឃើញវិជ្ជមានជំងឺ COVID-19 សារជាថ្មីម្តងទៀត បន្ទាប់ពីបានឆ្លងវីរុសនេះលើកដំបូងកាលពីសប្តាហ៍កន្លងទៅ ។
ប្រធានាធិបតីប្រេស៊ីលរូបនេះ មានអាយុ៦៥ឆ្នាំ ដែលស្ថិតក្នុងចំណោមអ្នកជំងឺប្រឈមនឹងហានិភ័យនោះ បច្ចុប្បន្នកំពុងស្នាក់នៅដាច់ដោយឡែកពីគេ នៅគេហដ្ឋានរបស់លោកក្នុងរដ្ឋធានីប្រេស៊ីល ជាទីដែលរូបលោកនឹងបន្តបំពេញការងាររបស់ខ្លួនតាមរយៈវីដេអូខុនហ្វើរិន (video conference) ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ នៅទូទាំងប្រទេសប្រេស៊ីល មានចំនួនអ្នកឆ្លងកើនឡើងដល់ 2,014,738 ករណី ក្នុងនោះមានអ្នកជំងឺសរុប76,822នាក់ ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប 1,366,775នាក់ ៕