header ads

Sponsor

សុខភាព

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញជំងឺកូវីដ១៩ លើពលរដ្ឋខ្មែរ៣នាក់ និងជនជាតិអាមេរិក២នាក់ទៀត នៅថ្ងៃទី១៧ កក្កដា។ អ្នកទាំង៥នាក់នេះ ជាអ្នកដំណើរមកពីអាមេរិក។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ជនជាតិខ្មែរ៣នាក់នេះ ទើបមកពីអាមេរិក ដែលបានបន្តជើងហោះហើរពីប្រទេសចិន ហើយមកដល់កម្ពុជា កាលពីថ្ងៃទី១៥ កក្កដា ។ ក្រសួងសុខាភិបាល បានបញ្ជូនអ្នកទាំង៣នាក់នោះ ទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ដោយឡែកជនជាតិអាមេរិក២នាក់ទៀត ដែលជាមន្ត្រីការទូតជាន់ខ្ពស់អាមេរិក កាន់វីសាប្រភេទ A មិនត្រូវបានរាយការណ៍ពីស្ថានទូតអាមេរិកឡើយ។ ពួកគេទាំងពីរ ត្រូវបានដាក់ដោយឡែកនៅក្នុងបន្ទប់មួយ ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា។

គិតត្រឹមថ្ងៃទី១៧ កក្កដានេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ ចំនួន១៧១នាក់ ក្នុងនោះជាសះស្បើយ ១៣៣នាក់។ ប​ច្ចុប្បន្នអ្នកជំងឺកូវីដ១៩ ចំនួន៣៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕

សេចក្ដីប្រកាស
សេចក្ដីប្រកាស
សេចក្ដីប្រកាស
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post