header ads

Sponsor

ចរាចរ

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរា​ចរណ៍ផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ចេញបន្ថែមទៀតនូវវិធានការតឹងរឹងជាមុន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ដែលក្នុងនោះ រួមមានការបំពាក់កាមេរ៉ាតាមដងផ្លូវ ដើម្បីចាប់រថយន្តដែលល្មើសច្បាប់។ 

ក្នុងកិច្ចប្រជុំ ក្រសួងសាធារណការ បានបញ្ជាក់អំពីវិធានការមួយចំនួន រួមមាន៖ ការបំពាក់កាមេរ៉ាតាមដងផ្លូវ ដើម្បីចាប់រថយន្តដែលបើកបរលើសល្បឿនកម្រិតកំណត់ដោយច្បាប់ និងការរំលោ.ភ ច្បាប់ចរាចរណ៍ ការល្បាតឆ្មក់ពេលយប់នៅតាមដងផ្លូវ វិធានការបិទយានដ្ឋានកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេសឱ្យអស់នៅដំណាច់ឆ្នាំនេះ ដើម្បីពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងរួមចំណែកដល់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

បើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ បានបញ្ជាក់បន្ថែមថា ក្រសួងទទួលបានការឯកភាពពីអ្នកពាក់ព័ន្ឋរួចជាស្រេច លើការបំពាក់កាមេរ៉ាចាប់ល្បឿនយានយន្ត នៅផ្លូវជាតិលេខ៣។

លោកថាក្រសួង បានត្រួតពិនិត្យ និងកំណត់ទីតាំងដាក់កាមេរ៉ាអចល័ត ចំនួន១០កន្លែង នៅតាមផ្លូវជាតិលេខ៣ សម្រាប់ពិនិត្យការបើកបរលើសល្បឿនកំណត់ផងដែរ។ ក្រៅពីវិធានការទាំងនេះ ក្រសួងសាធារណការ ក៏ដូចជាគណៈកម្មាធិការជាតិសុវត្ថិភាពចរា​ចរណ៍ផ្លូវគោក នឹងបន្តយុទ្ធនាការចែកមួកសុវត្ថិភាព បំពាក់ផ្លាកសញ្ញាសុវត្ថិភាព បិទចំណាំងផ្លាត ជួសជុលនិងថែទាំផ្លូវ និងគំនិតផ្តួចផ្តើមនានាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។

រូបតំណាង
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post