សុខភាព

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ករណីវិជ្ជមានវីរុសកូវី-១៩ ថ្មី ០៧នា ក់និងជាសះស្បើយ០៧នាក់។

អ្នកជំងឺ៧នាក់ដែលទើបរកឃើញថ្មី គឺជាបុរសជនជាតិខ្មែរ០៧នាក់ ក្នុងនោះមានក្រុមមួកខៀវអង្គារសហប្រជាជាតិចំនួន០៤នាក់ និង ក្រុមអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ចំនួន០៣នាក់។

ក្រុមមួកខៀវអង្គការសហប្រជាជាតិ ចំនួន០៤នាក់៖

* មានបុរសជនជាតិខ្មែរអាយុ៤៩ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅភូមិគោកព្រិច ខេត្តព្រះវិហារ
* បុរសជនជាតិខ្មែរអាយុ៤៧ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅភូមិកំនូល ឃុំកំនូល ស្រុកអង្គស្នួល ខេត្តកណ្ដាល
* បុរសជនជាតិខ្មែរអាយុ ៣១ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅភូមិកែវសុវណ្ណ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
* បុរសជនជាតិខ្មែរអាយុ ៤៣ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅភូមិក្រសាំងក្រោម ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត

ក្រុមអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ចំនួន០៣នាក់៖

* បុរសជានជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
* បុរសជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
* បុរសជនជាតិខ្មែរអាយុ ៣៦ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅឃុំសេដា ស្រុកដំបែ ខេត្តត្បូងឃ្មុំ

បុរសជនជាតិខ្មែរទាំង០៣នាក់ខាងលើ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី តាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២១៖៥០នាទីយប់ ដែលមានអ្នកដំណើរសរុបចំនួន៥៩នាក់ (ស្រី០៩នាក់)។ អ្នកដំណើរដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានបន្តដាក់ឱ្យធ្វើចត្តាឡីស័កនៅ មណ្ឌលចត្តាឡីស័កកងទ័ព័អាកាស រាជធានីភ្នំពេញ។

សូមអានសេចក្ដីប្រកាសទាំងស្រុងខាងក្រោម៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor