សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ជនជាតិថៃ ០៧នាក់ បានចាកចេញពីប្រទេស មានលិខិតបញ្ជាក់ពីស្ថានទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលិខិតបញ្ជាក់សុខភាព ដោយមានការចូលរួមត្រួតពិនិត្យសុខភាព និងអនុវត្តនីតិវិធីរបស់មន្រ្តីចត្តាឡីស័ក ប្រចាំការមាត់ច្រក នូវវិធានការ របស់ក្រសួងសុខាភិបាល។

ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវគ្មានកូវីដ-១៩៕

ត្រួតពិនិត្យ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor