Sponsor

ភ្នំពេញ៖ កម្ពុជា ទទួលបានកាអនុគ្រោះពន្ធលើផលិតផលនាំចេញជាច្រើនមុខ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន។

 លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងនៅក្នុងសន្និសីទស្ដីពី «លទ្ធផលបញ្ចប់នៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន FTA» នៅព្រឹកថ្ងៃទី ២៨ ខែកក្កដាថា កម្ពុជា ទទួលបានការអនុគ្រោះពន្ធលើមុខទំនិញជាង៣៤០មុខ ស្មើ៩៥% មានដូចជា ផលិតផលម្រេច ត្រី សាច់ បន្លែ ផ្លែឈើ និងផលិតផលកសិកម្មជាច្រើនទៀត។ ក្រៅពីនោះទំនិញដែលនៅជាប់ពន្ធ៥%ទៀត នឹងត្រូវកាត់បន្ថយថ្លៃពន្ធបន្តិចម្តងៗ រហូតទាល់តែរួចពន្ធអស់ ។

ទន្ទឹមនឹងនេះ លោក សុខ សុភ័ក្រ្ត បានឲ្យដឹងថា កម្ពុជា ក៏បានអនុគ្រោះពន្ធចំពោះទំនិញចិន ប្រមាណ ៩០% ដែលនាំចូលមកកម្ពុជាផងដែរ ដែលផលិតផលទាំងនោះ ភាគច្រើនជាវត្ថុធាតុដើម។ លោកបន្តថា កម្ពុជា មិនអាចផ្តល់ការអនុគ្រោះពន្ធទាំងស្រុងបាននោះទេ ព្រោះកម្ពុជាជាប្រទេសអភិវឌ្ឍតិចតួច ដែលត្រូវការចំណូលពីពន្ធគយនៅឡើយ។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន មានចំនួនប្រហែល ៧,៤ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៨ កើនឡើងពី ៦,០៤ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៧ និងផែនការបង្កើនឲ្យដល់ ១០ ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៣។ នេះបើតាមក្រសួងពាណិជ្ជកម្ម៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor