header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែង៖បទចម្រៀង«អ្នកព្រៃវែងអាក្រក់ត្រង់ណា» ធ្វើឲ្យមានការរិះគន់យ៉ាងច្រើន ជាពិសេសពីសំណាក់អ្នកខេត្តព្រៃវែងតែម្ដង រហូតដល់លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានដាក់លិខិតមួយច្បាប់ជូនរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងកម្មវត្ថុ «សំណើសុំចាត់វិធានការចំពោះផលិតកម្ម មរតក មេឌៀ (Morodok Media) ដែលបានបង្ហោះឃ្លីបវីដេអូ បទចម្រៀង អ្នកព្រៃវែងអាក្រក់ត្រង់ណា»

បើយោងតាមលិខិតរបស់អភិបាលខេត្តព្រៃវែង ដែលទើបផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ នេះ ។

ក្នុងខ្លឹមសារ និងរូបភាព នោះ បាននិយាយថា «អ្នកព្រៃវែង សុទ្ធតែអ្នកមិនល្អ ពូជចោរលួច ចោរប្លន់ កា។ប់ចា.ក់ សុំទាន និង ជាអ្នកក្រ»

ក្នុងអត្ថន័យឃ្លីបវីដេអូ បទចម្រៀងនេះ រដ្ឋបាលខេត្តព្រៃវែង យល់ឃើញថា ៖

១៖ ជាការប្រមាថយ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស សេចក្តីថ្លៃថ្នូរ និង សតិអារម្មណ៍ ប្រជាពលរដ្ឋខេត្តព្រៃវែង ។

២៖ ជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់ និង អយុត្តិធម៌មកលើប្រជាពលរដ្ឋខេត្តព្រៃវែង។

៣៖ បង្កើតនូវការរើសអើងយ៉ាងធ្ងន់ធ្ងរ ចំពោះប្រជាពលរដ្ឋខេត្តព្រៃវែង។

៤៖ ជាសកម្មភាពវិទ្ធង្សនាវប្បធម៌យ៉ាងធ្ងន់ធ្ងរ ចំពោះប្រជាជាតិកម្ពុជា ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រៃវែង សូមស្នើសុំដូចខាងក្រោម ៖

១៖ ចាត់វិធានការច្បាប់ចំពោះផលិតកម្ម មរតក មេឌៀ ជាពិសេសពាក់ព័ន្ធនឹងបទល្មើសញុះ.ញង់ បង្កឲ្យមានការរើសអើង និង ប្រព្រឹត្តបទ.ល្មើស ។

២៖ ផលិតកម្ម មរតក មេឌៀ ត្រូវលុបឃ្លីបវីដេអូ និង ធ្វើការបកស្រាយសុំទោសជាសាធារណៈ ៕

ណើសុំចាត់វិធានការចំពោះផលិតកម្ម មរតក មេឌៀ
អភិបាលខេត្តព្រៃវែង
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post