header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

នៅរយៈពេលចុងក្រោយនេះ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនតាមខេត្តមួយចំនួន ត្រូវបានផ្លាស់ប្តូរយ៉ាងច្រើនជាបន្តបន្ទាប់ ជាក់ស្ដែង នៅថ្ងៃទី ២២ ខែមិថុនា ២០២០ លោក គឹម សុវណ្ណ ដែលកាន់មុខតំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ជាច្រើនឆ្នាំ ត្រូវបានផ្លាស់ប្តូរ៖

លោកសុក ចាន់ថា អនុប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានឡើងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ ជំនួសលោក គឹម សុវណ្ណ ដែល​ត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅក្រសួង។ 

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ត្រូវបានប្រកាសចូលកាន់តំណែង ដោយលោក ឈឿង ផល្លាង ជំនួសលោក សាំង ប៊ុនថេន ដែលបានប្តូរទៅកាន់តំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ។

នៅថ្ងៃទី១០ ខែតុលា ២០១៩ នៅសាលាខេត្តមណ្ឌលគិរីលោក រស់ គឹមធន ត្រូវបានតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ជំនួសលោកម៉ៅ ធនារក្ស ដែលត្រូវទទួលភារកិច្ចថ្មី។

នៅថ្ងៃទី ០២ ខែកញ្ញាឆ្នាំ២០១៩ ក៏មានការប្រកាសសម្រួលភារកិច្ច និងចូលកាន់តំណែង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំថ្មី។ លោក គី ដាណារិទ្ធ ពីអនុប្រធានមន្ទីរ ឡើងកាន់តំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ។ ចំណែកឯលោក គី វិរិន ត្រូវផ្លាស់ទៅកាន់តំណែង ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប។

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ប្រធានមន្ទីរសាធារណការខេត្តសៀមរាបក៏ត្រូវផ្លាស់ប្តូរចេញ។ លោក គី វីរិន្ទ ត្រូវឡើង​ទៅ​កាន់​តួនាទីជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបជំនួសលោក គឹម ប៉ុណ្ណា ដែលត្រូវទទួលបានតួនាទីថ្មីនៅទីស្ដីការក្រសួង។

កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល បានសម្រេច​ដកតំណែងលោក ណុប ហេង ពី​ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ។ លោក បូរី វង្សសានិត្យ អនុប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ពន្ធ័សាធារណៈនៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសាធារណការនិងដឹកជញ្ជូន បាន​ឡើង​ទៅ​កាន់​តំណែងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ។

ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post