សង្គម
អាម៉ាប៉ាប៉ាញ៉ូសអាជ្ញាធរ បានផ្អាកអាជីវកម្មបៀរហ្គាឌិន៣ កន្លែងដែលមានបន្ទាប់ខារ៉ាអូខេលួចបើកល្មើសច្បាប់ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ នេះបើតាមការផ្សព្វផ្សាយរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅថ្ងៃទី២៨ ខែកក្កដា។
មន្ទីរទេសចរណ៍បញ្ជាក់ថា ក្នុងចំណោមទីតាំងបៀលហ្គាឌិនទាំង៣ កន្លែងនេះ មាន២កន្លែងគ្មានច្បាប់អនុញ្ញាតអាជីវកម្ម និងមួយកន្លែងទៀត កាន់អាជ្ញាប័ណ្ណហួសសុពលភាព ព្រមទាំងលួចបើកអាជីវកម្មល្មើសនឹងបទបញ្ជារបស់រដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តសៀមរាបក្នុងដំណាក់កាលបង្ការ និងទប់ស្កាត់ជំងឺកូវី១៩។
ជាមួយគ្នានេះ អាជ្ញាធរ បានណែនាំដល់ម្ចាស់អាជីវកម្មដាក់ពាក្យស្នើសុំច្បាប់ឲ្យបានត្រឹមត្រូវ ព្រមទាំងអនុវត្តតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដើម្បីប្រែក្លាយទៅជាភោជនីយដ្ឋានទើបអាចបើកដំណើរការឡើងវិញ។
សូមរំឮកថា កាលពីថ្ងៃទី ២៣ ខែកក្កដា មន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏បានផ្អាកអាជីវកម្មខារ៉ាអូខេ ៣ កន្លែង ដែលលួចបើកល្មើសច្បាប់ ស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបនេះផងដែរ៕