header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ កាត់ដីក្នុងតំបន់អភិរក្សនិងតំបន់ការពារ ជូនពលរដ្ឋរស់នៅ ដើម្បីកុំឱ្យពួកគេចំណាកស្រុក។ នេះជាការបញ្ជារបស់សម្ដេច នៅក្នុងសម័យប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ នាព្រឹកថ្ងៃទី៣ កក្កដា។

សម្ដេច ហ៊ុន សែន បានបញ្ជាចំទៅកាន់ក្រសួងចំនួន៣ ឱ្យកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលបានមករស់នៅលើទីតាំងដីដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ និងតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ដូចជានៅកោះកុង ព្រះវិហារជាដើម។

នាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរលើហ្វេសប៊ុកដូច្នេះថា៖«ព្រោះកន្លងមក រដ្ឋមានតែដីក្នុងផែនទីទេ តាមពិតមានបងប្អូនប្រជាពលរដ្ឋបានកសាងលំនៅដ្ឋានរស់នៅបង្កើតកូនចៅរាប់សិបឆ្នាំមកហើយនៅលើទីតាំងដីទាំងនោះ។ នេះជាការដោះស្រាយកង្វល់ជូនពលរដ្ឋពិតប្រាកដ។ កុំទុកប្រជាពលរដ្ឋឱ្យភ័យខ្លាច អត់ឃ្លាន រត់ទៅចំណាកស្រុកគេតទៅទៀត។ ទន្ទឹមនឹងនេះ សូមកុំឱ្យពលរដ្ឋពង្រីកថែមទៀត ព្រោះត្រូវការរក្សាទុកព្រៃសហគមខ្លះនៅជិតៗដើម្បីជាប្រយោជន៍សហគមរស់នៅផងដែរ»។

រដ្ឋមន្រ្តីក្រសួងទាំង៣ ដែលត្រូវទទួលភារកិច្ចនេះ រួមមានលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ជា សុផារ៉ា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ សម្ដេច បានបញ្ជាទៅរដ្ឋមន្រ្តីទាំង៣ថា ត្រូវដោះស្រាយឱ្យដាច់ស្រេចក្នុងតែប៉ុន្មានខែខាងមុខ ដើម្បីចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋ ហើយកិច្ចការនេះត្រូវធ្វើឱ្យបានហ្មត់ចត់និងត្រឹមត្រូវបំផុត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post