header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ កាស៊ីណូ អាចដំណើរការអាជីវកម្មវិញ តែត្រូវស្នើសុំទៅក្រសួងសុខាភិបាល។ នេះបើតាមហ្វេសប៊ុកលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ដែលបានស្រង់ប្រសាសន៍សម្ដេច ហ៊ុន សែន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២ កក្កដា។

លោក ផៃ ស៊ីផាន បានសរសេរលើហ្វេសប៊ុកថា៖ «កាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួន នៃវិធានការ ការពារជាមួយជំងឺកូវីដ-១៩»។

បើតាមលោក ផៃ ស៊ីផាន សម្ដេចអនុញ្ញាតឱ្យកាស៊ីណូដំណើរការវិញ ប៉ុន្តែល្បែងភ្នាល់ និងស្លតម៉ាស៊ីនប៉ុណ្ណោះ។ រដ្ឋាភិបាល បានសម្រេចផ្អាកដំណើការកាស៊ីណូ កាលពីខែមីនាកន្លងមក ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post