(ស្វាយរៀង) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អញ្ជេីញចុះសួរសុខទុកបងប្អូនអតីតយុទ្ធជន និងបេីកការដ្ឋានកសាងផ្លូវក្រាលគ្រួសក្រហម ប្រវែង១.៩២០ម៉ែត្រ ដើម្បីបង្កភាពស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅចំណុចផ្ទះ ៤០០ខ្នង ក្នុងភូមិជីកដី ឃុំអណ្តូងត្របែក និងពិនិត្យមើលប្រាសាទ២កន្លែងគឺប្រាសាទអង្គរ ថ្មីបុរីខ្មែរ និងប្រាសាទ ជាហោ ស្ថិតតំបន់ព្រំដែនក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។
នៅក្នុងការចុះពិនិត្យនោះដែរមានការចូលរួមពី ឯកឧត្ដមអភិបាលរងខេត្ត លោកលោកស្រីប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត លោកស្នងការខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកអភិបាលស្រុករមាសហែក លោកអធិការនគរបាលស្រុករមាសហែក និងបងប្អូនអតីតយុទ្ធជននៅក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែកជាច្រេីននាក់ទៀត ។
ឯកឧត្តម ម៉ែន វិបុល បានថ្លែងពានាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់សមាជិកអតីតយុទ្ធជន ថាសម្តេចមានការនឹករលឹក នឹងតែងតែគិតគូរដល់សមាជិក ជាពិសេសអ្នកដែលមានជីវភាពខ្វះខាតតាមរយៈការផ្តល់ដី និនិងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជនហើយថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្តតែងតែចុះមកសួរសុខទុក្ខ និងពិនិត្យមើល ជីវភាពរស់នៅ និងជួយទំនុកបម្រុងដល់បងប្អូន ក្នុងស្ថានភាពដែលពួកគាត់តាំងទីលំនៅថ្មី និងមានការខ្វះខាត។
ឯកឧត្តម ម៉ែន វិបុល បានអំពាវនាវឱ្យបងប្អូនតីតយុទ្ធជនរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ និងត្រូវចេះថែរក្សាសុខភាពត្រូវរស់នៅប្រកបដោយអនាម័យដោយហូបទឹកឆ្អិន សម្រាន្តក្នុងមុងដើម្បីបញ្ចៀសជំងឺផ្សេងៗមិនតែប៉ុណ្ណោះត្រូវដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃផងដែរ។
បន្ទាប់ពីចុះពិនិត្យផ្ទះ៤០០ខ្នងចប់ ឯកឧត្តម ម៉ែន វិបុលខេត្ត និងក្រុមការងារ បានបន្តចុះពិនិត្យមើលអំពីវឌ្ឍនភាពនៃការរីកចម្រើននៃស្រុកមាសហែក និងពិនិត្យមើលប្រាសាទចំនួន២កន្លែងគឺ៖
-ប្រាសាទអង្គរថ្មីបុរីខ្មែរ
-ប្រាសាទជាហោ
ដែលស្ថិតនៅក្នុងំបន់ ស្រុករមាសហែក ខេត្តស្វាយរៀងផងដរ ៕ដោយៈស្វាយរៀង