បរទេស

អាម៉ាប៉ាប៉ាញ៉ូស

ប្រទេសជុំវិញពិភពលោកបានប្រាប់ប្រជាជនខ្លួន ឱ្យនៅផ្ទះដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ នារដូវស្លឹកឈើជ្រុះនេះ។ ក្រុមគ្រូពេទ្យផ្នែកទារកបានចាប់អារម្មណ៍ទៅលើបញ្ហាចម្លែកមួយ គឺថាទារកដែលកើតមិនគ្រប់ខែមានការថយចុះយ៉ាងខ្លាំង។

បញ្ហានេះបានចាប់ផ្តើមពីវេជ្ជបណ្ឌិតនៅអៀរឡង់ និងដាណឺម៉ាកដែលបានកត់សម្គាល់លើបញ្ហានេះ ហើយពួកគេក៏មិនបានដឹងពីការងារ ឬក៏ចំនួនតួលេខនៅក្នុងប្រទេស ខណៈដែលពួកគេរកឃើញថា អំឡុងពេលនៃការបិទប្រទេសនេះ ការសម្រាលកូនមិនគ្រប់ខែ ជាពិសេសករណីដែលគ្រោះថ្នាក់បំផុតបានធ្លាក់ចុះ។

នៅពេលក្រុមគ្រូពេទ្យប្រទេសទាំងនេះបានចែករំលែកការរកឃើញនេះ ស្រាប់តែមានរបាយការណ៍មួយលេចឡើងពីប្រទេសដទៃ ប្រហែលទៅនឹងការរកឃើញដូចគ្នា។ ពួកគេក៏មិនដឹងពីបញ្ហាដែលធ្វើឲ្យការកើតកូនមិនគ្រប់ខែថយចុះនោះដែរ ប៉ុន្តែគិតថាការបិទប្រទេសអាចចូលរួមចំណែកក្នុងការធ្វើឱ្យធ្លាក់ចុះនេះ។

ទោះជាយ៉ាងណា ក្រុមគ្រូពេទ្យនៅតែបន្តការស្រាវជ្រាវបន្ថែម ដើម្បីជួយឪពុកម្តាយឲ្យយល់ដឹងពីមូលហេតុនៃការកើតកូនមិនគ្រប់ខែ និងវិធីដើម្បីការពារដែលពិបាកយល់មកដល់សព្វថ្ងៃនេះ។

ទារកអាមេរិកម្នាក់ក្នុងចំណោមទារក១០នាក់ គឺបានកើតមកមិនគ្រប់ខែ។ ការមានផ្ទៃពោះជាធម្មតាមានរយៈពេលប្រហែល៤០សប្តាហ៍ ហើយការសម្រាលកូនមុន៣៧សប្តាហ៍ត្រូវបានគេចាត់ទុកជាការមិនគ្រប់ខែ ហើយចំពោះទារកដែលកើតមិនគ្រប់ខែជាពិសេសមុនពេល៣២សប្តាហ៍មានហានិភ័យខ្ពស់ប្រឈមនឹងការមើលមិនឃើញ ស្ដាប់មិនលឺ ពិការខួរក្បាលនិងស្លាប់៕

អត្ថបទ៖ អ៊ីសា ហាសាណះ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor