header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យ៖ កម្លាំងនគរបាលព្រហ្មទណ្ឌក្រុងប៉ោយប៉ែត និង​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ បានចុះឆែកឆេររោងស្តុកទុក​អីវ៉ាន់​មួយកន្លែង រកឃើញ​មានគ្រឿងក្នុង​ជ្រូក ២០​កេស ស្មើនឹង​១​តោន នាល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅក្នុង​រោង​បាំង​ស័ង្កសី​ជិតមួយ ស្ថិត​ក្នុងភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

លោក​ ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បានឲ្យដឹងថា គ្រឿងក្នុងជ្រូកដែល សមត្ថកិច្ច​បាន​ឆែកឆេរ​រកឃើញនេះ ​មានអណ្តាត ត្រចៀក ពោះ បេះដូង ប្រអប់ជើង​ជ្រូក​សរុប​មាន​ចំនួន ២០​កេស ស្មើនឹងទម្ងន់ ១ តោន សុទ្ធសឹង​ជា​របស់​មាន​ជាតិគីមី​ទាំងអស់ ដែល​ទំនិញ​ទាំងអស់នេះ អាចបង្ក​ឲ្យ​ប៉ះពាល់ដល់​សុខភាព​អ្នក​ទទួលទាន​យ៉ាងធ្ងន់ធ្ងរ​។

លោកបន្តថា ម្ចាស់ស្តង់ និងវត្ថុតាងទាំងអស់ ក្រោយពីបានធ្វើកំណត់ហេតុរួច ខាងការិយាល័យជំនាញ បានបញ្ជូនទៅស្នងការការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវីធិច្បាប់៕

ចុះពិនិត្យ
ចុះពិនិត្យ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post