header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញ​៖ ​ហេតុការណ៍​ដ៏​ហួសចិត្ត​មួយ បានកើត​ឡើង​នៅ​ចំណុច​ផ្ទះ​លេខ​១៩៨A ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១១ និង ៤០​នាទី​យប់​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ ខណៈ​ជនសង្ស័យ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយពលរដ្ឋរាយការណ៍ថាបានធ្វើ​សកម្ម​ភាពជា​ញឹកញាប់ លួច​សម្លៀកបំពាក់​នារីៗ​ ជាពិសេស​នោះ​អាវ​ក្នុង និង​ខោ​ក្នុងតែម្ដង​។

​បុរស​ខាងលើនេះ​មានឈ្មោះ ព្រីង សំរស់ អាយុ ៣៤ ឆ្នាំ មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​នៅ​ភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

សមត្ថកិច្ចបានឲ្យដឹងថា ​នារី​រងគ្រោះ​ម្នាក់បានស្រែក​ឆោឡោឡើង លេចឮ​ដល់​ប្រជាពលរដ្ឋ​ជិតខាង ដេញចាប់​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច បន្ទាប់ពី​បានធ្វើ​សកម្មភាព​លបចូល​ទៅ​លួច​សម្លៀកបំពាក់​របស់​នាង​ អ្វីដែល ​ហួសចិត្ត​ទៀតនោះ គឺ​នៅពេល​សមត្ថកិច្ច​សួរនាំ ជនសង្ស័យ​រូបនេះ​បាន​ប្រាប់ថា រូបគេ​ត្រូវបាន​ជន​មិន​ស្គាល់មុខ​ធ្វើ​មន្តអាគម​ដាក់ ហើយ​តម្រូវ​ឲ្យ​ដើរ​លួច​សម្លៀកកបំពាក់​ស្រីៗ ជាពិសេស​អាវ​ក្នុង និង​ខោក្នុង ទើប​អំពើ​នោះ​ធ្វើ​មិន​ចូល​៕

បុរសរោគចិត្ត
នារីរងគ្រោះ
នារីរងគ្រោះ
ពលរដ្ឋ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post