សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ គ្រូពេទ្យ មិនត្រឹមតែមានជំនាញមួយមុខនោះទេ គឺត្រូវតែមាន ក្រមសីលធម៌ គោរពជីវិត រាងកាយ និងសេចក្ដីថ្លៃថ្នូរ ដើម្បីផលប្រយោជន៍របស់អ្នកជំងឺ និងត្រូវយកចិត្តទុកដាក់ជួយទំនុកបម្រុងចំពោះមនុស្សដែលខ្លួនពិនិត្យ ប៉ុន្តែកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ មានលិខិតពិនិត្យជំងឺទូទៅ របស់ពេទ្យឯកជនមួយត្រូវបានមហាជន និងអ្នកជំនាញ វិជ្ជាជីវៈពេទ្យមួយចំនួន ចាត់ទុកថាលិខិតមួយនេះបានធ្វើឲ្យមានកំហុសឆ្គងលើវិជ្ជាជីវៈធ្ងន់ធ្ងរ និងចាត់ទុកថាជាការបោកប្រាស់ធ្វើស៊ីប្រជាពលរដ្ឋ ខណៈមានជំងឺត្រូវការពេទ្យឲ្យជួយ ។

បើតាមលិខិតនោះ គឺចេញលទ្ធផលដោយម៉ាស៊ីនថតស្កេនពិនិត្យជំងឺ៣២មុខ ដោយលោក គ្រូពេទ្យឈ្មោះ ណុប សារិទ្ធ ( ហៅលោកគ្រូពេទ្យណេ ) លក់ផលិតផល មកពីសហរដ្ឋអាមេរិក ដែលមានអាសយដ្ឋាននៅភូមិតាលុង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយលទ្ធផលនេះបានចេញកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។

យ៉ាងណាក្រោយការរិះគន់ធ្ងន់ៗ និងបានដឹងឮដល់ជំនាញពាក់ព័ន្ធហើយនោះ ទើបលោកប្រធានការិយាល័យស្រុក ប្រតិបត្តិវេជ្ជបណ្ឌិត ហ៊ឹង សាមិត្ត និងអាជ្ញាធរបានចុះ ទៅចាត់វិធានការភ្លាមៗ ដោយលោកគ្រូពេទ្យរូបនោះព្រមធ្វើកិច្ចសន្យាឈប់ប្រើម៉ាស៊ីន ពិនិត្យជំងឺ ( វិភាគជំងឺ ) និងឈប់ប្រកបរបរមួយនេះចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះតទៅតែម្ដង ៕

លោកគ្រូពេទ្យ ណុប សារិទ្ធ
លិខិតពិនិត្យជំងឺរបស់ លោកគ្រូពេទ្យ ណុប សារិទ្ធ
កិច្ចសន្យា លោកគ្រូពេទ្យ ណុប សារិទ្ធ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor