ដោយមូលហេតុ បង្កសំលេងរំខានដល់បងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងខាងលើនេះ(ឈ្លោះប្រកែកគ្នាជារឿយៗ) និងមានពាក្យបណ្តឹងពីប្រជាពលរដ្ឋជិតខាង ។
ក្នុងប្រតិបត្តិការជាក់ស្តែង កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សម្រេចបិទអាជីវកម្ម Wild Orchid Bar ជាបណ្ដោះអាសន្ន ដើម្បីជាការព្រមាន ក្នុងករណីនៅតែបន្តលួចលាក់បើកអាជីវកម្មខាងលើ បង្កសំលេងរំខានដល់បងប្អូនប្រជាពលរដ្ឋជិតខាងទៀត រដ្ឋបាលខណ្ឌ នឹងអនុវត្តវិធានការរដ្ឋបាល ចុះដកហូតសម្ភារៈផ្សេងៗ ដោយមិនទទួលខុសត្រូវរាល់ការខូចខាត ឬបាត់បង់ ព្រមទាំងឈានដល់ការបិទអាជីវកម្មស្ថាពរ បន្ថែមទៀត ៕
ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!