សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

រដ្ឋបាល​គយ​ប្រទេស​ចិន បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចំនួន​៥​ទៀត អាច​វេច​ខ្ចប់ នាំចេញ​ផ្លែ​ចេក​របស់​កម្ពុជា ទៅកាន់​ប្រទេស​ចិនលើក​ទី​៤ ដែលនាំ​ឲ្យ​ចំនួន​ក្រុមហ៊ុនវេចខ្ចប់​កើនឡើង​ដល់​១៥​ក្រុមហ៊ុនហើយមកទល់ពេលនេះ​។ នេះបើតាមស្ថានទូត​ចិនប្រ​ចាំកម្ពុជា នៅថ្ងៃទី ២៥ កក្កដានេះ។

បើតាមស្ថានទូត បច្ចុប្បន្ននេះ ចំការចេក​ក្នុងប្រទេស​កម្ពុជា បានចុះឈ្មោះមានចំនួន​១៥​ក្រុមហ៊ុន ដែលមាន​ការដាំដុះ​ដំណាំ​ចេក​លើផ្ទៃដីប្រមាណ​ជាង​៨០០០​ហិកតា និង​មាន​រោងចក្រ​វេច​ខ្ចប់​ចំនួន​២១​កន្លែង ត្រូវបាន​រដ្ឋាភិបាល​ចិន អនុញ្ញាត​ឲ្យ​នាំ​ចេញទៅ​ប្រទេស​ចិន​។​

​ ស្ថានទូត​ចិន​ប្រចាំកម្ពុជា បានឲ្យដឹងដូច្នេះថា «​កាលពីពេល​ថ្មីៗ​នេះ រដ្ឋបាល​គយ​ប្រទេស​ចិន បានសម្រេច​អនុញ្ញាត​ក្រុមហ៊ុន Sing He Yi Agriculture Co., Ltd និង ក្រុមហ៊ុន​កសិកម្ម​ផ្សេងទៀត​សរុប​ចំនួន​៥ ជា​សហគ្រាស​ចំការ និង រោងចក្រ​វេច​ខ្ចប់​នាំចេញ​ផ្លែ​ចេក នៃ​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​លើក​ទី​៤​»។

បើតាមស្ថានទូតចិន នៅកម្ពុជា សង្កត់ធ្ងន់ថា ​រោងចក្រ​វេច​ខ្ចប់​ចំនួន ២១​កន្លែងនេះ បាន​ជួយ​លើកកម្ពស់​យ៉ាង​ល្អប្រសើរ លើ​សមត្ថភាព​កែច្នៃ​ផលិតកម្ម ទម្រង់​នៃ​ការនាំចេញ និង​ការប្រកួតប្រជែង​របស់​ដំណាំ​ចេក​នៅក្នុង​ប្រទេស​កម្ពុជា​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor