សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ថា ការសង់ស្ពានអាកាសថ្មើរជើង ២១ កន្លែងទៀត ត្រូវរាំងស្ទះដោយសារ​វិបត្តិ​កូវីដ១៩ ខណៈសាលាក្រុងគ្រោងសាងសង់ទាំងអស់ ២៦ កន្លែងនៅទូទាំងរាជធានីភ្នំពេញ។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានអាកាសថ្មើរជើងផ្សារដើមគរ លោក ឃួង ស្រេង លើកឡើងថា៖« សាលាក្រុង គ្រោងសាងសង់ស្ពានថ្មើរជើងជាច្រើនបន្តបន្ទាប់ទៀត តែដោយសារបញ្ហាកូវីដ១៩ ធ្វើឲ្យសេដ្ឋកិច្ច និងថវិកាជាតិថយចុះ ដូច្នេះយើងត្រូវផ្អាកបណ្ដោះអាសន្ន រងចាំស្ថានភាពធូរស្បើយជាថ្មី»។

បើតាមអភិបាលរាជធានីភ្នំពេញ ការដាក់សម្ពោធស្ពានអាកាសថ្មើរជើងផ្សារដើមគនេះ គឺជាផ្នែកមួយជួយកាត់បន្ថយការកកស្ទះចរាចរណ៍ នៅតំបន់នេះ ព្រោះកន្លងមកទីតាំងផ្សារដើមគនេះ មានការកកស្ទះចរាចរណ៍ជាខ្លាំង។

សូមបញ្ជាក់ថា រាជធានីភ្នំពេញបច្ចុប្បន្ន មានស្ពានអាកាសថ្មើរជើងចំនួន៥ កន្លែង  រួមមាន ស្ពានអាកាសជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យចំនួន២កន្លែង ស្ពានអាកាសស្តុបនាង​គង្ហីង១កន្លែង និងស្ពានអាកាសផ្សារដើមគរ មាន១កន្លែង ខណៈស្ពានអាកាសថ្មើរជើងនៅសាលាបឋមសិក្សាសន្ធរម៉ុក គ្រោងដាក់ឲ្យដំណើរការឆាប់ៗនេះផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post