
សង្គម
អាម៉ាប៉ាប៉ាញ៉ូសខេត្តកណ្តាល៖ នៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរខេត្តកណ្តាល បានចុះឃាត់ និងណែនាំទីតាំងខារ៉ាអូខេមួយកន្លែងឈ្មោះ ហុង កុង KTV ដែលបើកដំណើរការល្មើសវិធានការរបស់រដ្ឋាភិបាល។
លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹងថា ទីតាំងខារ៉ាអូខេឈ្មោះ ហុង កុង KTV បានបើកឲ្យភ្ញៀវចូលច្រៀងនៅក្នុងបន្ទប់ខារ៉ាអូខេជាក់ស្តែងមានមួយបន្ទប់ ។
ក្រោយពីហាមឃាត់ហើយ អាជ្ញារធរក្រុងតាខ្មៅ បានឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យា និងណែនាំឲ្យគោរពតាមសេចក្តីជូនរបស់រដ្ឋបាលខេត្តកណ្តាល។
គូរបញ្ជាក់ថា រដ្ឋបាលខេត្តកណ្តាល បានជូនដំណឹងស្តីពីការអនុញ្ញាតអោយអាជីវកម្មក្លឹបកម្សាន្ត និង(KTV)ទាំងអស់នៅខេត្តកណ្តាល បើកដំណើរការ ដោយប្រែក្លាយទៅជាភោជនីយដ្ឋាន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ បើទីតាំងខារ៉ាអូខេណា ដែលមិនគោរពតាមសេចក្តីជូនដំណឹង អាជ្ញាធរនឹងអនុវត្តតាមផ្លូវច្បាប់។ រដ្ឋបាលខេត្តកណ្តាលបន្តស្រាវជ្រាវរកទីតាំងដែលបើកល្មើសបម្រាមបន្ថែមទៀត ដោយពុំមានការលើកលែងឡើយ៕
អត្ថបទ៖ សុន មិនា