សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលថា រាល់អ្នកដែលល្មើសនឹងវិធានការចត្តាឡីស័ករបស់ក្រសួងសុខាភិបាល នឹងទទួលពិន័យ ឬទោសបញ្ញត្តិជាធរមាន។ លោកជំទាវសង្កត់ធ្ងន់ថា សម្រាប់បុគ្គលដែលត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ គឺចាំបាច់បំផុតត្រូវតែគោរពអនុវត្តវិធានការចត្តាឡីស័កនេះ ឱ្យបានហ្មត់ចត់ត្រឹមត្រូវ ទាំងជនជាតិខ្មែរ ទាំងជនបរទេស ដែលរស់នៅ និងចូលមកកម្ពុជា។

« ខ្ញុំសូមបញ្ជាក់ផងដែរថា ប្រសិនបើមិនប្រតិបត្តិតាមវិធានការដែលក្រសួងសុខាភិបាលដាក់ចេញឱ្យអនុវត្តនោះទេ បុគ្គលដែលមិនគោរព និងមិនប្រតិបត្តិតាមវិធានការសុខាភិបាល ឫរត់គេចវេស ពីការអនុវត្តវិធានការនេះ ដោយចេតនា ឬអចេតនាក្តី នឹងត្រូវទទួលទោស ឫទទួលការផាកពិន័យ ស្របតាមផ្លូវច្បាប់មានជាធរមាននៅកម្ពុជា ដូចជាអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពី វិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូលជាដើម »។

ការដាក់វិធានការនេះ បន្ទាប់ពីមានស្ត្រីជនជាតិខ្មែរ-អាមេរិកម្នាក់ បានរត់គេចខ្លួនពីកន្លែងចត្តាឡីស័ក ហើយបានទៅពួនសំងំនៅសណ្ឋាគារមួយនៅខេត្តកំពង់ចាម និងត្រូវបានអាជ្ញាធរមានសមត្ថកិច្ចនៅទីនោះរកឃើញ ហើយបានបន្តអនុវត្តវិធានការចត្តាឡីស័កចំពោះស្រ្តីនេះ នៅខេត្តកំពង់ចាម៕

អត្ថបទ៖ សុន មិនា

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor