header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងក្នុងខេត្តកោះកុងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារ Goddess of Liberty Hotel and Resort ក្នុងក្រុងព្រះសីហនុ។

ផ្លូវបេតុងអាមេកម្រាស់២.៥ដេស៊ីម៉ែត្រនេះ មានប្រវែង៧០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ សាងសង់ដោយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបកោះរ៉ុង ឌីវេឡុបមេនខមភេនី របស់លោក គិត ម៉េង និងក្រុមហ៊ុន ស៊ីណូ ហៃដ្រូ ខនស្ដ្រាក់សិន ខូអិលធីឌី។

យោងតាមកិច្ចព្រមព្រៀងគម្រោងសាងសង់ផ្លូវបេតុង នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ ត្រូវចំណាយថវិកាចំនួន៣៥លានដុល្លារអាមេរិក នឹងត្រូវ បញ្ចប់ការសាងសង់ក្នុងរយៈពេល១៦ខែ ស្របតាមផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលគណៈកម្មការអន្តរក្រសួង របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន អនុម័តកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១០។

លោក គួច ចំរើន បានសម្ដែងនូវអារម្មណ៍រីករាយចំពោះសមទ្ធិផលប្រព័ន្ធគមនាគមន៍ ដែលនឹងលេចចេញជារូបរាងឆាប់ៗនេះ នៅលើទឹកដីកោះរ៉ុង ដែលបន្ថែមទៅលើផ្លូវថ្នល់ជាច្រើនខ្សែកំពុងស្ថាបនា ហេដ្ឋារចនាសម្ពន្ធ័នៅក្នុងខេត្តព្រះសីហនុ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post