header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបានជំរុញឱ្យបញ្ជូនអ្នកបច្ចេកទេសកម្ពុជា ចេញទៅរៀនសូត្របន្ថែមទៀត អំពីបច្ចេកទេសចិញ្ចឹមត្រីពីប្រទេសវៀតណាមនិងប្រទេសថៃ ខណៈសម្ដេចសរសើរប្រទេសជិតខាងទាំងពីរនេះថា មានមានសមត្ថភាពនិងបច្ចេកទេសកែច្នៃខ្ពស់ក្នុងការចិញ្ចឹមត្រីនិងនាំចេញទៅក្រៅប្រទេស។

សម្ដេចថា៖«យើងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកហើយ ហើយខិតខំនាំចេញ។ ពិតហើយនៅប្រទេសជិតខាងយើងទាំងពីរ ទាំងវៀតណាមនិងថៃ កម្រិតកែច្នៃនិងសមត្ថភាពចិញ្ចឹមរបស់ពួកគេខ្ពស់ណាស់។ គេផ្គត់ផ្គង់ចំណីសត្វក៏ខ្លួនគេ ហើយវៀតណាមគ្រាន់តែនាំចេញត្រីទីឡាប់យ៉ា នាំចេញក្នុងមួយឆ្នាំប្រមាណ៣ពាន់លានដុល្លារ។ គាត់ចិញ្ចឹម រួចហើយគាត់កែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិ»។

សម្ដេចបន្តថា៖« យើងនៅកៀកប្រទេសវៀតណាមនិងប្រទេសថៃ យើងទាញយកបច្ចេកទេស ពីប្រទេសជិតខាង ហើយសូម្បីតែអង្គរក្សរបស់ខ្ញុំក៏ខ្ញុំឱ្យទៅរៀនវគ្គបណ្ដុះបណ្ដាលនៅថៃ អំពីការចិញ្ចឹមត្រី និងចិញ្ចឹមសត្វដែរ។ យើងអាចបញ្ជូនអ្នកបច្ចេកទេសទៅរៀនសូត្រ ពីខាងវៀតណាម ថៃ និងប្រទេសណា ដែលមានការចិញ្ចឹមរីកលូតលាស់»៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post