header ads

Sponsor

ចាប់តាំងពីrealmeបានបង្កើតឡើងមកគឺមានការកំណត់ខ្សែរស្រលាយផលិតផលយ៉ាងច្បាស់លាស់ ​​realme X series ដែលជាFlagship សុីវិល័យបែបយុវវ័យ (realme X50 Pro, X2 Pro) realme Number series ដែលមានគុណភាពល្អនិងមានការគាំទ្រយ៉ាងខ្លាំង (realme 6 series,realme 5 series ) រួមជាមួយនឹងrealme C series លំដាប់ថវិកាដែលមានអេក្រង់ធំនិងថាមពលថ្មធំ។

អ្វីដែលគួរអោយកត់សម្គាល់នោះគឺ realme C series មានការគាំទ្រយ៉ាងច្រើនពីអតិថិជនដល់ទៅជាង13លាននាក់នៅទូទាំងពិភពលោក ដែលនេះគឺបានមកពីការនៅតែបន្តព្យាយាមយកចិត្តទុកដាក់របស់realme ទៅលើគ្រឿងបំពាក់និងការរចនានៃស្មាតហ្វូនលំដាប់ថវិកា ។ ដូចជា​ C3ដែលបានដាក់ប្រកាសកាលពីដើមឆ្នាំកន្លងមក មិនថាពណ៍ ការរចនា ឬក៏ការមានបំពាក់បន្ទះឈីបgaming ទាំងនេះសុទ្ធតែបង្ហាញនូវតម្រូវខ្ពស់នៃrealmeទៅលើស្មាតហ្វូនលំដាប់ថវិកា។

នៅក្នុងថ្ងៃនេះ realme បានដាក់ប្រកាសស្មាតហ្វូនម៉ូឌែលថ្មីមួយនៃ realme C seriesនៅក្នុងប្រទេសឥណ្ឌា——realme C11 ដើម្បីបើកទំព័រថ្មីមួយនៃ realme C series ។ ហើយស្របពេលជាមួយគ្នានេះដែរ realmeកម្ពុជាក៏បានប្រកាសជាផ្លូវការថា ម៉ូឌែលC11នេះនឹងមកដល់ទីផ្សារប្រទេសកម្ពុជានាចុងខែកក្កដានេះផងដែរ ។

ចាប់ពី​realme C2, C3 រហូតដល់ម៉ូឌែល realme C11 នេះ ភាពខុសគ្នានៃការដាក់ឈ្មោះក៏បានបង្ហើបថាrealme C11លើកនេះនឹងអាចក្លាយជាការចាប់ផ្តើមថ្មីមួយនៃrealme C series   ​realme C series នឹងមានការកែប្រែអោយប្រសើរឡើងជាងមុន តែអ្វីដែលមិនផ្លាស់ប្តូរនោះគឺ C11គឺនៅតែបន្តយកចំនុចស្មាតហ្វុនលំដាប់ថវិកាដែលមានអេក្រង់ធំនិងថាមពលថ្មធំធ្វើជាចំនុចលក់សំខាន់ដដែរ។ សមាជិកថ្មីនៃrealme C series លើកនេះ បន្ទាប់ពីបានធ្វើអោយប្រសើរឡើងហើយ តម្លៃគឺនៅតែរក្សារនៅដដែរគឺនៅចន្លោះពី100ដល់200ដុល្លារ សម្រាប់ព័ត៌មានលម្អិតអំពីតម្លៃ សូមរង់ចាំតាមដានការដាក់ប្រកាសរបស់realme C11នៅចុងខែនេះទាំងអស់គ្នា។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post