header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖​ ក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យ កាស៊ីណូណាហ្កាវើលដ៏ បើកដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីមានការចុះហត្ថលេខាយោគយល់​ កាលពីថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២០ កន្លងទៅ ។​

ក្រសួងសុខាភិបាលបានសាកល្បងផ្តល់សិទ្ធិដល់ក្រុមហ៊ុន កាស៊ីណូណាហ្កាវើលដ៏ បេីកអាជីវកម្មរបស់ខ្លួនឡេីងវិញ​ ចំពេាះតែ ល្បែងភ្នាល់លេីតុ និងស្លូតម៉ាសុីន​ប៉ុណ្ណេាះ​ បន្ទាប់ពីក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល​ បានចុះត្រួតពិនិត្យទីតាំងផ្តាល់​ក្នុងកាសុីណូកាលពីថ្ងៃទី៤​ ខែកក្កដា។​ ​​​ដោយក្នុងកំឡុងពេលបើកដំណើរការ ម្ចាស់អាជីវកម្មត្រូវអនុវត្តគោលការណ៏នានា ដែលបានកំណត់ដោយក្រសួងសុខាភិបាល​យ៉ាងកំហិតផងដែរ ។

គួរបញ្ជាក់ដែរថា​ សម្តេច​ ហ៊ុន​ សែន​ បានអនុញ្ញាតឲ្យ​ កាសុីណូ អាចដំណើរការអាជីវកម្មឡើងវិញ​​ កាលពីថ្ងៃទី​២ ខែកក្កដា ឆ្នាំ២០២០​ កន្លងទៅ​ ដោយម្ចាស់អាជីវកម្មត្រូវស្នើសុំ និងអនុវត្តគោលការណ៏នានារបស់ក្រសួងសុខាភិបាល​ ។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post