header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ឈ្មោះ ញ៉ កញ្ញា ភ្នាក់ងារ​លក់​អចលនទ្រព្យ ដែលមាន​គណនី Tiktok ឈ្មោះ @kanhanour12 បាន​បង្ហោះ​វីដេអូ​មាន​ខ្លឹមសារ​ ប្រមាថមើលងាយ​ដល់​កិត្តិយស​ មកលើ​សមត្ថកិច្ច លើ​ប្រព័ន្ធ​បណ្តាញ​សង្គម Tiktok ។

នៅ​ថ្ងៃ​ច័ន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ នេះ ដោយមាន​ការសហការ​រវាង​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានធ្វើ​ការកោះហៅ​ឈ្មោះ ញ៉ កញ្ញា ឲ្យ​ចូលខ្លួន​មក​បំភ្លឺ។

ស្ត្រី​រូបនេះ​បានទទួល​ស្គាល់​នូវ​កំហុស​របស់ខ្លួន ហើយ​បានធ្វើ​កិច្ចសន្យា​សុំទោស និង​បាន​ថត​វីដេអូ​ធ្វើការ​សុំទោស​ជា​សារ​ធាណៈ នូវ​កំហុស​ដែល​ខ្លួន​បាន​ជេរប្រមាថ​មកលើ​សមត្ថ​កិច្ច​ដែលជា​អ្នកអនុវត្ត​ច្បាប់ ៕

រូបដែលនៅលើបណ្ដាញ Tiktok
ធ្វើកិច្ចសន្យា
ទទួលស្គាល់កំហុស
ស្ត្រី​ឈ្មោះ ញ៉ កញ្ញា

វីដេអូ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post