ប្រទេសថៃ ៖ ក្រុមតម្រួតថៃបានតាមប្រមាញ់រថយន្តដឹកទំនិញមួយគ្រឿង ដែលគេដាក់ការសង្ស័យ ថាអាចមានប្រព្រឹត្តបទល្មើសអ្វីមួយ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺបន្ទាប់ពីក្រុមតម្រួតបានធ្វើការ ត្រួតពិនិត្យទើបដឹងថា នៅក្នុងរថយន្តនោះ មានផ្ទុកថ្នាំញៀនជាង១តោនបានបន្លំដាក់ នៅក្នុងការ៉ុងជីអាចម៍គោ ។
បើយោងតាមព័ត៌មានដែលទទួលបានកាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០កន្លងទៅថ្មីៗ នេះមានក្រុមតម្រួតថៃមួយក្រុមបានដាក់បារ៉ាស់ស្ទាក់រថយន្តមួយគ្រឿង នៅតាមបណ្តោយផ្លូវអាស៊ានលេខ៤១ក្នុងភូមិ ៣ឃុំណងសៃស្រុកភុនភិនខេត្តសុរ៉ាតថានីប្រទេសថៃ ។
រថយន្តឃាត់នោះជាប្រភេទរថយន្តដឹកទំនិញកង់៦ពណ៌ខៀវពាក់ស្លាកលេខ ខេត្តត្រាំង ៧០-៣៥៧៩ ដែលបើកបរដោយឈ្មោះសុវីត នុងសុងភេទប្រុសអាយុ៤៣ឆ្នាំរស់នៅ ស្រុកយ៉ានតាខាវខេត្តត្រាំងនិងអ្នករួមដំណើរម្នាក់ឈ្មោះស៊ុំសាក់ស៊ុនរៈណុនរស់នៅខេត្តជាមួយគ្នា ។
ក្រោយពេលកម្លាំងជំនាញត្រួតពិនិត្យ គេសង្គេតឃើញថារថយន្តនេះមានដឹកការ៉ុងជីអាចម៍គោពេញទ្រុងខាងក្រោយដែលសរុបមានចំនួន៤០ការ៉ុង ។
បន្ទាប់ពីបាន បើកការ៉ុងជីអចម៍គោនោះឡើងគឺ មានថ្នាំញៀនប្រភេទម៉ាទឹកកកគ្រប់ការ៉ុងទាំងអស់ដែលក្នុង១ការ៉ុងៗមានទម្ងន់៣០គីឡូក្រាមសរុបទាំងអស់មានទម្ងន់១១៩៩គីឡូក្រាម(ជាង១តោន) ។
ក្រមតម្រួតថៃបាននាំខ្លួនជនសង្ស័យទាំងពីរនាក់ទៅកាន់អង្គភាពដើម្បីសាកសួរបន្ត តាមនិតិវីធី ដោយឡែកចំពោះចម្លើយសារភាពថាតើថ្នាំញៀនទាំងនេះនាំយកមកពីណាហើយ ត្រូវដឹកទៅកាន់តំបន់ណាយើងមិនទាន់បានទទួលចម្លើយច្បាស់លាស់នៅឡើយទេ ៕
ប្រភព VD7NEWS