header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ព្រមានចាត់វិធានការលើកម្សាន្តខារ៉ាអូខេ (KTV) ដែលជ្រកក្រោមផ្លាកភោជនីយដ្ឋាន ។ ការព្រមានរបស់សម្ដេចនេះ ធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយកសិករនៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ កក្កដា។

សម្ដេច ហ៊ុន សែន បានប្រាប់ឱ្យម្ចាស់ KTV ប្រុងប្រយ័ត្នខ្លួន ដោយសារបើកលួចបន្លំនេះ។ នាយករដ្ឋមន្រ្តីបានបញ្ជាក់ដូច្នេះថា៖«ខារ៉ាអូខេឱ្យក្លាយទៅជាភោជនីយដ្ឋាន ប៉ុន្តែអ្នកខ្លះ វាមិនទៅជាភោជនីយដ្ឋាន វានៅតែជាខារ៉ាអូខេលួចលាក់ទៅទៀត ជ្រកក្រោមផ្លាក(ភោជនីយដ្ឋាន) អាហ្នឹងប្រយ័ត្ន»។

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាល បានប្រកាសអនុញ្ញាតឱ្យបើកខារ៉ាអូខេឡើងវិញ ប៉ុន្តែឱ្យមានកែប្រែទៅជាភោជនីយដ្ឋាន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post