សង្គម
អាម៉ាប៉ាប៉ាញ៉ូសខេត្តព្រះសីហនុ៖ នៅថ្ងៃទី ២៥ ខែកក្កដាឆ្នាំ២០២០នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានសរសេរនៅលើផេគដូច្នេះថា៖«សំរាម អ្នកណាក៍ស្អប់ដែរ ភ្លៀងមួយមេធំ ធ្វើឲ្យសំរាមអណ្ដែតមកច្រើនយ៉ាងនេះ»។
លោកបន្តថា ក្រុមការងារ ខិតខំស្រង់កើបកាយដឹកចេញ ប្រសិនបើខកខានគេនឹងស្ដីបន្ទោសអ្នកកើប ហើយបំភ្លេចអ្នកបោះសំរាមទៅបាត់ អ្នកបោះសំរាមរួចខ្លួនរហូត តែអ្នកកើបខកខានមួយពេលគឺ ត្រូវស្ដីបន្ទោសជាមិនខាន មិនទាមទារយុត្តិធម៌ទេ តែសុំឲ្យអាណិតអ្នកកើបផង។
សូមជម្រាបថា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានប្រាប់សារព៍ត៌មានក្នុងស្រុកថា ប្រជាជនសរុប ៨ម៉ឺននាក់ ក្នុងនោះខណៈមុនពេលផ្ទុះឡើងនៃជំងឺកូវីដ១៩ មានជនជាតិចិនរស់នៅចំនួន ១៥.០០០ នាក់៕