header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ខេត្តកំពង់ធំ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង ៧ និង ០០ នាទីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័.យរូបនេះមានឈ្មោះ ហេង កែនណាឌី ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ២១អឺសេរ៉ូ ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនស.ង្ស័យរូបនេះបានតាំងខ្លួនឯង ជានគរបាលធ្វើការនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្នែកមន្ទីរប្រឆាំងគ្រឿ.ងញៀ.ន ដោយបានស្លៀកពាក់ឯកសណ្ឋានគរបាលជាតិ ឋារន្តសក្តិថ្នាក់ឧត្តមសេនីយ៍ឯក ។

សមត្ថកិច្ចឃាត់ខ្លួនជាមួយ ឯកសណ្ឋានគរបាល ការងារលេខ៤ មួយកំផ្លេ មានសក្តិថ្នាក់ឧត្តមសេនីយ៍ឯក ភ្ជាប់ជាមួយអាវស្រាប់ , ក្រដាស់ប្រាក់ដូល្លារអាមេរិក(លុយសែន) ប្រភេទក្រដាស $100 ចំនួន៥៨៩សន្លឹក ជាមួយនឹងទូរស័ព្ទដៃចំនួន០២គ្រឿង ព្រមទាំងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនទៀត។

ករណីនេះសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនស.ង្ស័យខាងលើយកមកអធិការដ្ឋានគរបាលក្រុង តាមបញ្ជារបស់លោកសាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ និងកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

បុរសដែលឃាត់ខ្លួន
បុរសដែលឃាត់ខ្លួន នៅមុខសមត្ថកិច្ច
វត្ថុតាង
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post