ស្វែងយល់
អាម៉ាប៉ាប៉ាញ៉ូសអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីនបានព្រមានថា លទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩ ចូលសហគមន៌ យេីងមិនអាចមេីលរំលងបានឡេីយ។
ដូច្នេះហេីយ បានជាក្រសួងសុខាភិបាល តែងតែអំពាវនាវហេីយអំពាវនាវទៀត ឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវតែបន្តកិច្ចការពារខ្លួនជាប់ជានិច្ច។ លោកជំទាវបានបញ្ជាក់ថា ថ្ងៃនេះ ថ្វីត្បិតតែការរកឃេីញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២៣នាក់ ទៀត ជាករណីនាំចូលក៏ពិតមែន តែវាជាចំនួនច្រេីនណាស់ ដែលយេីងមិនអាចដឹងបានថា តេីបន្តទៅមុខទៀតយ៉ាងណាដែរនោះទេ?
ដូច្នេះ សូមអ្នកដេីរកំសាន្តទាំងអស់ ត្រូវតែចេះប្រុងប្រយ័ត្នមែនទែន ដោយសារហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ដែលអាចកេីតមានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងទាំងអស់។
សូមកុំភ្លេចខ្លួន និងសូមកុំសន្តិភាពនិយមជាមួយវីរុសកូវីដ-១៩ នេះឲ្យសោះ។
លោកជំទាវសូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ ចៀសផុតការចម្លងវីរុសដ៏កាចសាហាវមកបុគ្គល មកក្រុមគ្រួសារ និងចៀសផុតពីការចម្លងចូលសហគមន៌ជាបន្តទៀត។ សូមរីករាយថ្ងៃចុងសប្តាហ៌ទាំងអស់គ្នា និងសូមអរគុណ។