header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

សាលារាជធានីភ្នំពេញចេញសេចក្ដីជូនណឹង កាលពីថ្ងៃទី៦ ខែកក្កដា ឲ្យបញ្ឈប់រាល់ការបិតផ្ទាំងផ្សព្វផ្សាយ ឬការចែកខិតប័ណ្ណ និងឧបករណ៍បំពងសំឡេងផ្សព្វផ្សាយផ្សេងៗ ដែលបង្ករផលប៉ះពាល់ដល់សោភ័ណ្ឌភាព និងសណ្ដាប់ធ្នាប់សារធារណៈក្នុងរាជធានីភ្នំពេញ។

សាលាក្រុងព្រមានដូច្នេះថា៖«ត្រូវបញ្ឍប់ជាបន្ទាន់រាល់ការដាក់ផ្ទាំងផ្សាយអនាធិបតេយ្យ ចែកខិតប័ណ្ណតាមភ្លើងស្តុប បិតផ្សាយប័ណ្ណព័ត៌មាន ប័ណ្ណផ្សព្វផ្សាយពាណិជ្ជកម្មតាមបង្គោលភ្លើង ដើមឈើ របងអាគារសាធារណៈ រមណីយដ្ឋានគូរគំនូរអាហ្វីស ការប្រើប្រាស់ឧបករណ៍បំពងសំឡេង ការដង្ហែក្បួនផ្សព្វផ្សាយនៅតាមរថយន្ត ម៉ូតូ ឬរ៉ឺម៉ក និងការដាក់ឆ័ត្រចែកស៊ីមតាមដងផ្លូវព្រមទាំងខិតប័ណ្ណផ្សេងៗ»។

ជាមួយគ្នានេះ សាលាក្រុង ស្នើឲ្យអាជ្ញាធរក្រោមឱវាទ ត្រូវឃ្លាំមើល និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះជនដែលប្រព្រឹត្តសកម្មភាពផ្ទុយពីបម្រាមត្រូវធ្វើការអប់រំ ឬចុះកិច្ចសន្យាចំពោះមុខសមត្ថកិច្ច។ ក្នុងករណីមិនរាងចាលត្រូវផាកពិន័យទៅតាមស្ថានទម្ងន់ទោស ឬផ្អាកអាជីវកម្ម ហើយប្រសិនករណីធ្ងន់ធ្ងរត្រូវបញ្ជូនទៅតុលាការ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post