សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

លោក ថូ វណ្ណា ម្ចាស់កសិដ្ឋានវារីវប្បកម្មចិញ្ចឹមអន្ទង់ នៅភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានចិញ្ចឹមអន្ទង់រយៈពេល ១០ឆ្នាំមកហើយ ដោយលោកកមានអាងចំនួន ៣៥អាង ចែកចេញជាអាងអន្ទង់បំប៉នយកសាច់ចំនួន ២៥អាង និងអាងថែទាំកូនពូជចំនួន ១០អាង ហើយនៅក្នុងអាងនីមួយៗ ដាក់កូនពូជចិញ្ចឹមចំនួន ១៥០គីឡូក្រាម ស្មើនឹង ១៥០០ក្បាល-២០០០ក្បាលក្នុងមួយអាង។

លោក ថូ វណ្ណា បានឲ្យដឹងថា លោកបានប្រមូលទិញកូនពូជអន្ទង់ធម្មជាតិនេះ ពីប្រជានេសាទ យកមកចិញ្ចឹមបំប៉ន ដោយប្រើចំណីផ្សំក្នុងរយៈពេល ៦-៧ខែ ទើបអាចលក់បាន ហើយក្នុងមួយឆ្នាំលោក វណ្ណា អាចប្រមូលផលក្នុងការចិញ្ចឹមអន្ទង់ប្រមាណ ៥តោន។

ម្ចាស់កសិដ្ឋានវារីវប្បកម្មចិញឹមអន្ទង់រូបនេះ តែងតែបានចែករំលែកបទពិសោធន៍បច្ចេកទេស ក្នុងការចិញ្ចឹមអន្ទង់ដល់កសិករដទៃទៀត ដើម្បីបំពេញតម្រូវការទីផ្សារ ដោះស្រាយជីវភាពរស់នៅ និងបង្កើនស្បៀងក្នុងខ្សែចង្វាក់ផលិតកម្មវិស័យកសិកម្ម៕

អត្ថបទ៖ ញឹក សំអូន

ប្រភព៖ វេង សាខុន

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor