សង្គម

អាម៉ាប៉ាប៉ាញ៉ូស

អាជ្ញាធរអប្សរា បានប្រកាសកាលពីថ្ងៃទី១៥ ខែកក្កដា ព្រមានចាត់វិធានការលើជនដែលប្រកាសលក់ដីធ្លី និងការអភិវឌ្ឍន៍មិនសមស្របក្នុងតំបន់រមណីយដ្ឋានអង្គរ។


អាជ្ញាធរអប្សរា ព្រមានដូច្នេះថា៖«បុគ្គលដែលប្រកាសលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរតាមប្រព័ន្ធទំនាក់ទំនងសង្គម អាចនឹងប្រឈមវិធានការផ្លូវច្បាប់ ប្រសិនបើមិនបញ្ឈប់»។

បើតាមអាជ្ញារធរអប្សរា ការលក់ទិញដីធ្លីក្នុងតំបន់នេះ គឺផ្ទុយនឹងច្បាប់ដែលមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ ស.ស.រ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២៕

អត្ថបទ៖ ឈុំ ចន្ថា

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor