header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ប៉ោយប៉ែត៖ អាជ្ញាធរថៃ គ្រោងបើកឲ្យអាជីវករខ្មែរចូលលក់ដូរក្នុងផ្សាររុងក្លឿឡើងវិញ ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២០ តែត្រូវអនុវត្តតាមវិធានការ និងបំពេញតាម​លក្ខខណ្ឌតឹងរ៉ឹងរបស់អាជ្ញាធរ។

លោក ង៉ោ ម៉េងជ្រូន អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងនៅថ្ងៃទី១០ ខែកក្កដា ថា ថៃអនុញ្ញាតឲ្យរថយន្ដដឹកទំនិញចេញចូលមួយថ្ងៃ៥០ជើង និងតម្រូវឲ្យរថ​យន្ត១ គ្រឿងមានមនុស្សត្រឹម២ នាក់ប៉ុណ្ណោះ។ អ្នកដំណើរត្រូវបង្ហាញឯកសារ​ចេញ​-ចូលប្រទេសរហូត ហើយត្រូវធ្វើលិខិតបញ្ជាក់ពីទំនិញ និងបញ្ជាក់ពីកន្លែងចំណត ទីតាំងបញ្ជូនទំនិញឲ្យបានជាក់លាក់។ លោកបន្តថា អ្នកដំណើរត្រូវពាក់ម៉ាស និងមាន​វាស់​កំដៅជាប្រចាំ តាមវិធានការការពារររបស់សុខាភិ​បាលទើបអនុញ្ញាតឲ្យ​ធ្វើការស្នើសុំឆ្លងកាត់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post