បរទេស
អាម៉ាប៉ាប៉ាញ៉ូសករណីឆ្លងក្នុងសហគមន៍ថ្មីចំនួន១១នាក់បន្ថែមទៀត ក្នុងនោះមានអ្នកជំងឺធម្មតា៧នាក់ និងបុគ្គលិកពេទ្យ៤នាក់នៃមន្ទីរពេទ្យដាណាង ដែលធ្វើករណីឆ្លងក្នុងសហគមន៍សរុបកើនឡើងទៅដល់១៥ករណី ក្នុងរយៈពេល៣ថ្ងៃចុងក្រោយ។ នេះបើតាមសារព័ត៌មានវៀតណាមExpress newsចុះផ្សាយនៅយប់ថ្ងៃអាទិត្យនេះ។
ការឆ្លងជំងឺក្នុងសហគមន៍ទាំង១១ករណី ត្រូវបានបញ្ជាក់កាលពីល្ងាចថ្ងៃចន្ទនេះ ដោយធ្វើឱ្យករណីឆ្លងទាំងអស់នៅក្នុងប្រទេសនេះកើនដល់៤៣១នាក់ ប៉ុន្តែអ្នកកំពុងឈឺមិនទាន់ព្យាបាលជាសះស្បើយមានតែ៦៦នាក់ប៉ុណ្ណោះ។
កាលពីថ្ងៃសៅរ៍ វៀតណាមបានរាយការណ៍ករណីឆ្លងសហគមន៍ចំនួន១៥ករណី ហើយក្នុងនោះ១៤ករណី ត្រូវបានរកឃើញក្នុងទីក្រុងដាណាងនិងមួយករណីទៀតនៅខេត្តកាងង៉ៃ ដែលជាខេត្តជាប់ជាមួយក្រុងដាណាង។
នៅថ្ងៃច័ន្ទនេះ រដ្ឋាភិបាលវៀតណាមបានបញ្ជាឱ្យអនុវត្តគន្លាតសុវត្ថិភាពសង្គម នៅទីក្រុងដាណាងយ៉ាងហោចណាស់រយៈពេល១៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃអង្គារ៌នេះ។ ទីក្រុងក៏គ្រោងនឹងធ្វើតេស្ដប្រជាជនចំនួន១ម៉ឺននាក់បន្ថែមទៀត និងបានហាមឃាត់អ្នកដំណើរខាងក្រៅចូលក្នុងក្រុង រួមទាំងបានបិទសេវាកម្មកម្សាន្តមិនចាំបាច់ ដូចជាសួនកម្សាន្ត ហាងកែសម្ផស្ស ហាងខារ៉ាអូខេ និងហាងម៉ាស្សា និងបារ ចាប់ពីរសៀលថ្ងៃអាទិត្យនេះទៅ។
ក្រសួងដឹកជញ្ជូនក៏បានណែនាំដល់ប្រតិបត្តិករដឹកជញ្ជូនទាំងអស់ ត្រូវមានកន្លែងធ្វើអនាម័យដៃនៅក្នុងយានយន្ត និងធានាថាមនុស្សគ្រប់គ្នារួមទាំងបុគ្គលិកត្រូវពាក់ម៉ាស់នៅតាមស្ថានីយ៍និងក្នុងយានយន្ត រួមទាំងត្រួតពិនិត្យសីតុណ្ហភាព ហើយអ្នកដំណើរទាំងអស់ដែលធ្វើដំណើរផ្លូវឆ្ងាយត្រូវតែបំពេញនីតិវិធីប្រកាសសុខភាព។
ចាប់តាំងពីថ្ងៃទី១៦ខែមេសា គឺប្រទេសវៀតណាមបានកន្លងផុតរយៈពេល៩៩ថ្ងៃ ដោយគ្មានករណីឆ្លងសហគមន៍ ហើយទើបតែកើតមានករណីឆ្លងសហគមន៍ឡើងវិញនៅថ្ងៃសៅរ៍កន្លងទៅនេះ។ អាជ្ញាធរកំពុងស្រាវជ្រាវរកប្រភពនៃការឆ្លងក្នុងសងហគមន៍៕