header ads

Sponsor

សុខភាព

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖បើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នេះ កម្ពុជាបានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ ចំនួន១៥នាក់ បន្ថែមទៀត ដែលនាំចូលពីប្រទេសអារ៉ាប់ប៊ីសាអូឌី បន្តជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧៖២៥នាទីល្ងាច ខណៈ៧៩នាក់ ផ្សេងទៀត ត្រូវដាក់អោយធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ។

ក្រសួងសុខាភិបាល បន្តថា បុរសទាំង១៥នាក់ នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ។

ក្នុងសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា អ្នកឆ្លងថ្មីទាំង១៥នាក់នេះ រួមមាន៖

- បុរសជានជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

- បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅភូមិឃ ឃុំក្រាំងចំរេ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

- បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិឃ្លាំងស្បែកឃុំ កំពង់ហ្លួង ស្រុកពញ្ញាឮខេត្តកណ្ដាល

- បុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិឃ្លាំងស្បែកឃុំកំពង់ហ្លួង ស្រុកពញ្ញាឮខេត្តកណ្ដាល

- បុរសជនជាតិខ្មែរអាយុ ២១ឆ្នាំ មានអាស័យដ្ឋាននៅភូមិកំពង់អំពិលឃុំ បុរីជលសាស្រកបុរីជលសាខេត្តតាកែវ

- បុរសជនជាតិខ្មែរអាយុ ៣១ឆ្នាំ មានអាស័យដ្ឋាននៅភូមិដំណាក់អំពិល ឃុំដារ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

- បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅភូមិបាតដីក្រោមឃុំបឹងព្រួលស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

- បុរសជនជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិបេងថ្មី ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

- បុរសជនជាតិ ខ្មែរអាយុ ៣០ឆ្នាំ មានអាស័យដ្ឋាននៅភូមិកំពង់អំពិលឃុំបុរីជលសាស្រកបុរីជលសាខេត្តតាកែវ

- បុរសជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិត្នោត ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ

- បុរសជនជាតិខ្មែរអាយុ ២១ឆ្នាំ មានអាស័យដ្ឋាននៅភូមិឃឃុំច្រាំងចំរេ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

- បុរសជនជាតិខ្មែរអាយុ ២៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិជ្រោយមន្ត្រីឃុំជ្រោយមន្ត្រី ស្រុកមុខកំពូលខេត្តកណ្ដាល

- បុរសជនជាតិខ្មែរអាយុ ៣៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិ៦ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

- បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិជើងទុង ឃុំជើងទុង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

- បុរសជនជាតិខ្មែរអាយុ ២២ឆ្នាំ មានអាស័យដ្ឋាននៅភូមិជីមាន់ ឃុំក្រែក ស្រុកក្រែក ខេត្តត្បូងឃ្មុំ ។

សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post