header ads

Sponsor

ព័ត៌មានជាតិ

អាម៉ាប៉ាប៉ាញ៉ូស

ព្រឹតិ្តការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​របស់កម្ពុជាក្នុងសម័យសម្តេចតេជោសែនសំរាប់ថ្ងៃទី០៧​ ខែកក្កដា​ ឆ្នាំ២០០៨​ ដែលបានចុះបញ្ជីប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​ ដើម្បីការពារបាន​ប្រាសាទ​ដ៏​ពិសិដ្ឋ​មួយ​នេះសំរាប់កូនខែ្មរគ្រប់រូបក៏ដូចមនុស្សលោកទាំងអស់បានស្គាល់ជាកម្មសិទិ្ធរបស់ខែ្មរ ជាពិសេសក្រោយ​ឈ្នះក្តី​លើ​ប្រទេស​ថៃ​នៅ​តុលាការអន្តរជាតិ​ក្រុងឡាអេ​នា​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២​។

រូបភាពទី១
រូបភាពទី២
រូបភាពទី៣

​ដំណើរការនៃការស្នើរចុះបញ្ជី​ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ បានស្នើ​ចុះបញ្ជី​ប្រាសាទព្រះវិហារ តាំងពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០០១ ប៉ុន្តែ​ករណីនេះ បាន​ជួប​បញ្ហា​ស្មុ​គ្រ​ស្មាញ​យ៉ាងច្រើន ជាពិសេស​ការបង្ក​រឿង​ពី​សំណាក់​ភាគី​ថៃ​ ប៉ុន្តែ​ក្រោយ​ការយកចិត្ត​ទុក​ពី​អង្គការ​យូណេស្កូ និង​ភាគី​កម្ពុជា ដែល​តំណាង​ដោយ​ សម្តេច​ឧបនាយករដ្ឋមន្ត្រី សុខ អាន អតីតរដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី ទើប​៧​ឆ្នាំ​ក្រោយមក ប្រាសាទព្រះវិហារ ត្រូវបាន​ចុះបញ្ជី​ជា​ផ្លូវការ​។ ព្រះវិហារជាប្រាសាទ​ដ៏​ពិសិដ្ឋ​ដែល​ស្ថិតនៅលើ​ភ្នំ​ដងរែក ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​កិច្ចប្រជុំ​ទី​៣២​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កាណាដា​។

សូមរំលឹកគោរពដឹងគុណនិងកោតស្ញប់ស្ញែងបំផុត​ នូវភាពប៉ិនប្រសព្វ​ ឆ្លាតវៃ​ និងអំណត់ធន់របស់សម្តេចតេជោ​ ដែលមានសម្តេចវិបុលបញ្ញា​ សុខ​ អាន​ ជាសេនាធិការនិងដឹកនាំប្រតិភូកម្ពុជាដណ្តើមបានជោគជ័យលើសមភូមិការទូតដ៏តឹងតែងបំផុតមួយនេះ​ និងក្រោយមកសម្តេចតេជោក៏បានបញ្ចប់សមភូមិយោធាដ៏ស្វិតស្វាញនៅទិសប្រាសាទព្រះវិហារ​ និងប្រាសាទមួយចំនួ​ននៃជួរភ្នំដងរែកនៃទឹកដីព្រះរាជាណាចក្រនេះផងដែរ។

រូបភាពទី៤
រូបភាពទី៥
រូបភាពទី៦

រូបភាពទី៧
រូបភាពទី៨
រូបភាពទី៩

ក្នុងនាមយុវជនខ្មែរជំនាន់ក្រោយ សូមចូលរួមថែរក្សា ការពារនិងអភិរក្សប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ឲ្យបានគង់វង្សជានិច្ចនិរន្តរ៍តរៀងទៅ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post