header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ក្រោយពីការចាប់ខ្លួន លោក សង ថន ដែលជាឈ្មួញដីធ្លីម្នាក់ និងលោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ដោយអង្គភាពប្រឆាំងអំពើពុករលួយ ក្រោមហេតុផលថាលោកបានប្រព្រឹត្តអំពើពុករលួយក្នុងទំនាស់ដីធ្លីមួយក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបងរួចមក បើតាម លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២០ នេះ ថា លោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ  សម្រេចចោទប្រកាន់ជាផ្លូវការហើយ ។

លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ត្រូវបានចោទប្រកាន់ពីបទបំផ្លាញដោយចេតនា និង កៃបំបាត់ដោយទុច្ចរិត និង ស៊ីសំណូក ។

ចំណែក ឧកញ៉ា សង ថន ត្រូវបានចោទប្រកាន់ពីបទ ផ្តើមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និង កៃបំបាត់ដោយទុច្ចរិត និង បទសូកប៉ាន់ ។

បច្ចុប្បន្នសំណុំរឿង និងជនត្រូវចោទទាំង២នាក់ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោក សង ថន
លោក ស៊ូ អារ៉ាហ្វាត់

សូមជម្រាបជូនថា លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងប្រឆាំងអំពើពុករលួយ ធ្លាប់អះអាងថា ឧកញ៉ា សង ថន មានដីប្រមាណ៥ពាន់ហិកតា ដែលស្មើនឹង១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ទាំងមូល ។

ដោយឡែក សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្រ្តី​ កាលពី​ថ្ងៃ​សុក្រ ​ថា ករណីទំនាស់ដីធ្លីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តបាត់ដំបង ត្រូវដកហូតត្រឡប់មកវិញនូវដីដែលបុគ្គលឈ្មោះ សង ថន បានទន្ទ្រានយកដោយខុសច្បាប់ និង ត្រូវប្រគល់ឲ្យរដ្ឋបាលខេត្តបាត់ដំបង គ្រប់គ្រង និងរក្សាទុកសម្រាប់ធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ ក្នុងគោលដៅសម្បទានសង្គមកិច្ច ៕

សម្ដេចតេជោ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post