សុខភាព

អាម៉ាប៉ាប៉ាញ៉ូស

នៅ​ព្រឹក​ថ្ងៃ​ទី​ ២៥  ខែ​កក្តដា​ ២​០​២​០​ ក្រសួង​​សុខាភិបាល​បាន​ប្រកាស​រកឃើញ​អ្នក​ឆ្លង​កូវីដ១​៩​ មានករណីវិជ្ជមានចំនួន​ ២៣នាក់បន្ថែមទៀត​ និងមានអ្នកជាសះស្បើយ​ ចំនួន០១នាក់​។

ករណីវិជ្ជមានវីរុសកូដីដ១៩ ដែលបានរកឃើញចំនួន​ ២៣នាក់នេះ គឺមានជនជាតិខ្មែរ ១៩នាក់ (ស្រី១នាក់) និងជនជាតិឥណ្ឌូណេស៊ី០៤នាក់ ​(ស្រី ០១នាក់)។

អ្នកកើតជំងឹកូវីដ១៩ ទាំង ២៣នាក់នេះរួមមាន៖

  • * បុរសជនជាតិឥណ្ឌូណេស៊ី អាយុ ៣៧ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅបណ្ដោះអាសន្ននៅសណ្ឋាគារមួយក្នុងក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ
  • * បុរសជនជាតិឥណ្ឌូណេស៊ី អាយុ ៣២ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅបណ្ដោះអាសន្ននៅក្នុងសណ្ឋាគារមួយក្នុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
  • * ស្ត្រីជនជាតិឥណ្ឌូណេស៊ី អាយុ ៤៧ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅបណ្ដោះអាសន្ននៅសណ្ឋាគារមួយក្នុងក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ
  • * បុរសជនជាតិឥណ្ឌូណេស៊ី អាយុ ៣៥ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅបណ្ដោះអាសន្ននៅសណ្ឋាគារមួយក្នុងក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ។
  • * ស្ត្រីជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ
  • * បុរសជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ
  • * បុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ
  • * បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពុងចាម
  • * បុរសជនជាតិខ្មែរអាយុ ២៨ឆ្នាំ មានអាសយដ្ឋាននៅស្រុកព្រៃកប្បាស ខេត្តតាកែវ
  • * បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅខេត្តពោធិ៍សាត់
  • * បុរសជនជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាសយដ្ឋាននៅស្រុកសៀមរាបខេត្តសៀមរាប
  • * បុរសជនជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាស័យដ្ឋាននៅខណ្ឌដូនពេញ រាជធានីភ្នំពេញ
  • * បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
  • * បុរសជនជាតិខ្មែរអាយុ ៣៨ឆ្នាំ មានអាសយដ្ឋាននៅស្រុកសៀមរាប ខេត្តសៀមរាប
  • * បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅស្រុកអង្គរបូរី ខេត្តតាកែវ
  • * បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅឃុំឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី
  • * បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ
  • * បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
  • * បុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ
  • * បុរសជនជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាសយដ្ឋាននៅស្រុកអង្គរបូរី ខេត្តតាកែវ
  • * បុរសជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាស័យដ្ឋាននៅខណ្ឌចម្ការមន រាជធានីភ្នំពេញ
  • * បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅស្រុកចម្ការលើ ខេត្តកំពង់ចាម
  • * បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅខេត្តត្បូងឃ្មុំ។

ក្រសួងសុខាភិបាល បានឱ្យដឹងផងដែរថា អ្នកដំណើរផ្សេងទៀតក្នុងជើងហោះហើរលេខ AK538 និងលេខ KR708 មានអ្នកដំណើរសរុប ២០១នាក់ ក៏ត្រូវបានក្រសួងសុខាភិបាលយកទៅធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាពបន្តរយៈពេល១៤ថ្ងៃ។

ដោយឡែកអ្នកដែលព្យាបាលជាសះស្បើយ ០១នាក់ ជាបុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិជុំទិច ឃុំជុំទិច ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលជាអ្នកធ្វើ ដំណើរមកពីប្រទេសឥណ្ឌូណេស៊ី។ បុរសជនជាតិខ្មែររូបនេះ បានព្យាបាលជាសះស្បើយ និងទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូរីដ១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor