header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានប្រកាសប្រែក្លាយវិបត្តិកូវីដ១៩ នេះ ឱ្យទៅជាឱកាសវិជ្ជមាននៃវិស័យកសិកម្ម ដើម្បីជំរុញឱ្យមានការដាំដុះ និងបង្កបង្កើនផលកសិកម្ម តាមបែបវារីវប្បកម្ម។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកសិករ នៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ កក្កដានេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ថ្វីត្បិតតែវិស័យមួយចំនួនជួបបញ្ហា និងផ្អាកពិធីសំខាន់ៗ តែដំណើរការរបស់ប្រជាកសិករមិនផ្លាស់ប្តូរ ឬផ្អាកនោះទេ។ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា វិបត្តិកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់វិស័យសំខាន់ដូចជា ឧស្សហកម្ម និងវិស័យសេវាកម្មជាដើម ក៏ប៉ុន្តែវិស័យកសិកម្ម នៅតែមានភាពល្អប្រសើរបំផុត ពីព្រោះវិស័យនេះវាបានធានាដល់បញ្ហាស្បៀងអាហារនៅក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារបរទេស។

សម្ដេច ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖«ក្នុងកាលៈទេសៈនៃវិបត្តិកូវីដ១៩នេះ កម្ពុជាសូមប្រកាសចូលរួមក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ស្បៀងក្នុងតំបន់ ក្នុងនោះដូចជាដូចជាការផ្គត់ផ្គង់ស្រូវអង្ករ និងត្រីជាដើម។ កម្ពុជានឹងប្រែក្លាយវិបត្តិកូវីដ១៩ នេះ ឱ្យទៅជាឱកាសនៃវិស័យកសិកម្ម ហើយកម្លាំងដែលបាត់បង់ពីវិស័យឧស្សាហកម្ម នឹងបង្វែរមកវិស័យកសិកម្មវិញ»។

ប្រមុខរដ្ឋាភិបាល ក៏ជំរុញឱ្យប្រជាកសិករបន្តចិញ្ចឹមសត្វបន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការគ្រួសារ និងការនាំចេញ។ សម្ដេចក៏បានឱ្យក្រសួង ឬមន្ទីរកសិកម្មបន្តការយកចិត្តទុកដាក់បណ្តុះបណ្តាលជំនាញបន្ថែមដល់ប្រជាកសិករ នូវបច្ចេកទេសចិញ្ចឹមសត្វ និងការផ្តល់សម្ភារបច្ចេកទេស និងគិតគូក្នុងការរៀបចំដីបង្កើតជាស្រះសម្រាប់ជួយផ្គត់ផ្គត់ទឹកជូនប្រជាកសិករ៕

សម្ដេច ហ៊ុន សែន
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post