header ads

Sponsor

ទេសចរណ៍

អាម៉ាប៉ាប៉ាញ៉ូស

វាលធំស្ថិតក្នុង ឃុំកោះប៉ង ស្រុកវើនសៃនិងឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគីរី នៃឧទ្យានជាតិវីរៈជ័យ។ វាលធំ យើងអាចមើលទេសភាព ៣៦០ដឺក្រេអាចមើលថ្ងៃលិច ថ្ងៃរះនិងបោះតង់ ជាទិសបន្ទាប់សម្រាប់អ្នកដើរភ្នំ។ នៅតំបន់វាលធំមានកន្លែងមើលទេសភាពស្អាតៗច្រើនគួរឲ្យទាក់ទាញ។ ធ្វើដំណើរ ចេញពីស្រុកតាវែង ទៅដល់វាលធំ ចម្ងាយផ្លូវ ៣២គ.ម។ អាចជិះម៉ូតូដល់វាលធំក្នុងករណីអត់ភ្លៀង បើករណីមានភ្លៀងជិះម៉ូតូបាន១៨គ.មដល់ជើងភ្នំជីអីក ត្រូវដើរពីជើងភ្នំទៅវាលធំ១៤គ.ម។

ឧទ្យានជាតិវីរៈជ័យត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យឆ្នាំ១៩៩៣ដែលមានផ្ទៃដី ៣៣២.៥០០ ហិកតា ដែលគ្រប់ដណ្តប់ដោយព្រៃស្រោង ពាក់កណ្តាលស្រោងនិងព្រៃល្បោះ វាលស្មៅ។ ឧទ្យានជាតិវីរៈជ័យជាជម្រកធម្មជាតិយ៉ាងសំខាន់សម្រាប់សត្វស្លាប ២០០ប្រភេទ ថនិកសត្វ ១៥ប្រភេទ ល្មូន៣៥ប្រភេទ មច្ឆា ៣៧ប្រភេទ កណ្តូប១៩ប្រភេទ និងស្រមោច ៣០ប្រភេទ និងប្រភេទសត្វផ្សេងៗ។

រូបភាពទី១
រូបភាពទី២
រូបភាពទី៣

ទៅតំបន់វាលធំត្រូវទាក់ទងមន្ទីរបរិស្ថានខេត្តរតនគីរីដើម្បីចុះឈ្មោះនិងបង់ថ្លៃសេវាចូលឧទ្យានជាតិ និងទាក់ទងសហគមន៍ដើម្បីជួលម៉ូតូ។ លេខទំទាក់ទំនង៖ ០៩៧ ៧៣០ ០៩៧៩ រដ្ឋបាលមន្ទីរបរិស្ថានខេត្តរតនគីរី ០៩៧ ៦១២ ០៥៩៧ អនុភូមិផ្យ៉ាង ០៩៧ ៣៣៣ ៤៧ ៧៥ មន្រ្តីឧទ្យានុរក្ស។

រយៈពេលនៃដំណើរកម្សាន្តទៅលេងវាលធំ ៤យប់៥ថ្ងៃដោយជិះម៉ូតូ៖ ថ្ងៃទី១ ចេញភ្នំពេញ មន្ទីរបរិស្ថានរនតគីរី ឆ្ពោះទៅស្រុកតាវែង (ស្នាក់នៅទីស្នាក់ការឧទ្យានជាតិវីរៈជ័យ)។ ថ្ងៃទី២ បោះជុំរុំ នៅវាលធំលើភ្នំញឹម(រូងខ្លា)។ ថ្ងៃទី៣ ដើរកំសាន្តនៅតំបន់វាលធំ ហើយបោះជុំរុំលើភ្នំខ្លងខ្លៀវ។ ថ្ងៃទី៤ វាលធំ ស្រុកតាវែង រតនគីរី។ ទី៥ រនតគីរី ភ្នំពេញ។

រូបភាពទី៤
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post