សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសការផ្ដល់ប្រាក់ចំណូលមូលដ្ឋានបណ្តោះអាសន្នសម្រាប់ប្រជាជនក្រីក្របំផុតចំនួន២,៧ពាន់លាននាក់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ចំនួន១៣២ គឺអាចជួយបន្ថយការរីករាលដាលនៃវីរុសកូរ៉ូណា តាមរយៈឱ្យពលរដ្ឋទាំងនោះស្នាក់នៅផ្ទះបញ្ចៀសការឆ្លង។ នេះបើយោងតាមរបាយការណ៍កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍។
របាយការណ៏បានដាក់ជម្រើសចំនួន៣ ការបញ្ចូលប្រាក់ចំណូលមធ្យមដែលមានស្រាប់ ការផ្ចេរប្រាក់សុទ្ធដែលទាក់ទងនិងភាពខុសគ្នានៃកំរិតមធ្យមនៃការរស់នៅទូទាំងប្រទេស ឬការផ្ទេរការប្រាក់បញ្ញើរជាដុំដោយមិនគិតពីទីកន្លែងដែលមនុស្សរស់នៅ។
មន្ត្រីយូអិនឌីភីបាននិយាយថា៖ “ ពេលវេលាដែលមិនធ្លាប់មានពីមុនមកបានប្រាប់អោយយើងអនុវតវិធានការសង្គម និងសេដ្ឋកិច្ចដែលមិនធ្លាប់ជួប។ ការផ្ដល់ប្រាក់ចំណូលជាមូលដ្ឋានបណ្តោះអាសន្នមួយសម្រាប់ប្រជាជនក្រីក្របំផុតនៅលើពិភពលោកបានក្លាយជាជម្រើសមួយ។ ថវិកាសង្គ្រោះ និងផែនការស្តារឡើងវិញមិនអាចត្រឹមតែផ្តោតលើទីផ្សារធំ និងវិនិយោគធន់ធំនោះទេ។
វីរុសកូរ៉ុណាបានឆ្លងទៅមនុស្សយ៉ាងហោចណាស់ ១៤.៨ លាននាក់ ហើយស្លាប់ជាង ៦១០.០០០ ទូទាំងសកលលោក។ អង្គការសហប្រជាជាតិបានព្រមានថា ការរាតត្បាតជំងឺនេះគឺជាប់ទាក់ទងការកើនឡើងភាពក្រីក្រនិងមានវិបត្តិសេដ្ឋកិច្ចសកលលើកដំបូងតាំងពី ១៩៩០ និងជំរុញមនុស្សចំនួន ២៦៥ លាននាក់ស្ថិតក្នុងភាពអត់ឃា្លន។
ក្រុមប្រទេសសេដ្ឋកិច្ចធំទាំង២០ កាលពីខែមេសា បានព្រមពៀងគ្នាលើការព្យួរទូទាត់បំណុលសំរាប់ប្រទេសក្រីក្ររហូតដល់បំណាច់ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយអគ្គលេខាធិការUNលោក Antonio Guterres បានប្រកាសអោយកាត់បន្ថយបំណុលដល់ប្រទេសកំពុងអភិវឌ្ឍន៏និងប្រទេសដែលមានចំណូលមធ្យម។
គំនិតផ្តូចផ្តើមផ្អាកសេវាកម្មបំណុលរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចធំG20 មានការពិបាកក្នុងការអនុវតដោយសារមានប្រទេសមួយចំនួនប៉ុណ្ណោះ ដែលចាប់អារម្មណ៍៕