header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ បើតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៧ ខែកក្កដា នេះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាឲ្យបើកដំណើរការឡើងវិញនូវក្លឹបកម្សាន្ត និងខារ៉ាអូខេ បន្ទាប់ពីបានបិទជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩មក ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ច និងផ្តល់ការងារ ប៉ុន្តែការបើកដំណើរការនេះប្រែក្លាយទៅជាភោជនីយដ្ឋានវិញ។ 

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការបើកដំណើរការដោយប្រែក្លាយទៅជាភោជនីយដ្ឋាននេះ ម្ចាស់អាជីវកម្ម ត្រូវ៖

១ ស្នើសុំលិខិតអនុញ្ញាតអាជីវកម្ម តាមយន្តការច្រកចេញចូលតែមួយ រាជធានីភ្នំពេញ

២ គោរពឲ្យបានម៉ឺងម៉ាត់នូវវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ និងវិធានការសុវត្ថិភាពរបស់ក្រសួងទេសចរណ៍ផងដែរ៕  

សេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post